នារីវ័យក្មេងម្នាក់ធ្លាក់ពីលើអាគារជាន់ទី៥ ស្លាប់យ៉ាងអាណោចអធម័ និងបន្សល់ទុកពាក្យពេជ្រចុងក្រោយជាច្រើន... - BNP

Breaking

Wednesday, March 11, 2020

នារីវ័យក្មេងម្នាក់ធ្លាក់ពីលើអាគារជាន់ទី៥ ស្លាប់យ៉ាងអាណោចអធម័ និងបន្សល់ទុកពាក្យពេជ្រចុងក្រោយជាច្រើន...

ភ្នំពេញ​៖​ នារីស្រស់ស្អាតម្នាក់ បានធ្លាក់​ពីលើអាគារជាន់ទី៥ នៃខុនដូ​ វីឃែន បណ្ដាល​អោយ​ស្លាប់​ភ្លាមៗនៅ​កន្លែង​កើត​ហេតុ​ កាល​ពី​វេលាម៉ោង​០៣:០០នាទី រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១១​ ខែ​មីនា​ ឆ្នាំ​២០២០​ នៅ​ចំណុច​អគារ​ខុន​ដូរ​ វីឃែន ស្ថិតក្នុងភូមិ៥​៥​ ផ្លូវ​លេខ​៩៩​ សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថាង​ថា​ នារី​រងគ្រោះ​ខាងលើមាន​ឈ្មោះ​ ឃុន​ ស្រី​ស្រស់​ អាយុ​២៥ឆ្នាំ​ ស្នាក់​នៅ​កន្លែង​កើត​ហេតុ​ និងមានស្រុកកំណើតភូមិសុីធរ ខេត្តព្រៃវែង។

ក្នុងករណីស្លាប់ខាងលើនេះដែរសមត្ថកិច្ចកំពុងស្រាវជ្រាវពីមូលហេតុ ។ មានមហាជនជាច្រើនសង្ស័យមកពីរឿងស្នេហាប្រេះឆា ដោយសារតែនៅក្នុងគណនីហ្វេសបុកមួយឈ្មោះថា Sri Nika បានបន្សល់ទុកនូវវីដេអូឃ្លីបខ្លីៗជាច្រើន ដែលមានទាក់ទងនិងលោកឧកញ៉ា លាង ឃុន ។

ខាងក្រោមនេះជាគណនីឈ្មោះ Sri Nika
https://www.facebook.com/sri.kanika.9








No comments:

Post a Comment

Pages