កិច្ចប្រជុំគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីត១៩ ដើម្បីរៀបចំផែនការរួមក្នុងការការពារ បង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ ក្រោមអធិបតីភាពលោកអភិបាលខេត្តកំពត - BNP

Breaking

Monday, March 23, 2020

កិច្ចប្រជុំគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីត១៩ ដើម្បីរៀបចំផែនការរួមក្នុងការការពារ បង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ ក្រោមអធិបតីភាពលោកអភិបាលខេត្តកំពត

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំ គណៈកម្មការខេត្តប្រយុទ្ធនឹងជម្ងឺកូវីដ១៩ មួយជាបន្ទាន់ដែលមាន សមាសភាពសមាជិកចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុក ដើម្បីសហការរៀបចំផែនការរួម ក្នុងការ ការពារ បង្ការទប់ស្កាត់ ការរីករាលដាលនៃ ជំងឺកូវីដ១៩ក្នុងខេត្តក្រោមមកិច្ចដឹកនាំអង្គប្រជុំ ដោយឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធនឹងជម្ងឺកូវីដ១៩។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំ ជំរុញដល់សមាជិកគណៈកម្មការខេត្តទាំងអស់ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចសហការរួមគ្នារៀបចំផែនការរួមដោយប្រមូលផ្ដុំ មធ្យោបាយនិងធនធាននៅក្នុងខេត្ត ដើម្បីធ្វើយ៉ាងណាត្រៀមបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដើម្បីធានាបាននូវសុខមាលភាពជូនប្រជាពលរដ្ឋក្នុងខេត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ក៏បានជំរុញដាក់ផែនការរួម ដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ត្រូវត្រួតពិនិត្យអោយបានហ្មត់ចត់ នៅតាមច្រកទ្វារព្រំដែននីមួយៗ ពិសេស អាជ្ញាធរក្រុង ស្រុកត្រូវ មានការយកចិត្តទុកដាក់ ចំពោះបញ្ហាប្រជាពលរដ្ឋ ដែលទើបឆ្លងមកពីប្រទេសថៃថ្មីៗនេះ ដោយអប់រំផ្សព្វផ្សាយណែនាំ អនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឱ្យប្រជាពលរដ្ឋទាំងនោះ ត្រូវតែអនុវត្ត សម្រាកនៅនឹងកន្លែងក្នុងផ្ទះរយៈពេល ១៤ថ្ងៃ និងពង្រីកការអនុវត្តតាមដានត្រួតពិនិត្យប្រចាំនូវជនបរទេសដែលទើបធ្វើដំណើរចូលមកក្នុងខេត្តថ្មីៗនេះ ពង្រីកការផ្សព្វផ្សាយ អប់រំណែនាំ តាមរោងចក្រសហគ្រាស ក្រុមហ៊ុនសាលារៀនឱ្យមានអនាម័យជាប់ជាប្រចាំ ចាត់ចែងក្រុមការងារចុះពិនិត្យ និងតាមដានសភាពការណ៍តាមបណ្ដាក្រុង ស្រុកដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាបើមានប្រជាពលរដ្ឋណាម្នាក់មានអាការៈមិនប្រក្រតីពាក់ព័ន្ធនឹងរោគសញ្ញា កូវីដ១៩ និងត្រូវចាត់វិធានការចំពោះការផ្សព្វផ្សាយព័ត៌មានបំពុលសង្គម បំភិតបំភ័យប្រជាពលរដ្ឋបំភ្លៃការពិតពីមេរោគ កូវីដ១៩ និងព័ត៌មានដែលបង្កឱ្យមានអស្ថេរភាពសង្គមជាដើម។

លើសពីនេះទៀត ឯកឧត្តមអភិបាលខេត្ត បានសម្រេចត្រៀមចំនួន៣០បន្ទប់ នៅវិទ្យាល័យព្រះរាជសម្ភា ជាទីកន្លែងដាក់អ្នកជំងឺកូវីដ១៩ក្នុងខេត្តផងដែរ។






No comments:

Post a Comment

Pages