ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្តក្រចេះ - BNP

Breaking

Wednesday, March 18, 2020

ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្តក្រចេះ

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តក្រចេះរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្តក្រចេះនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រោមអធិបតីភាពឯកឧត្តមកតិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដោយមានការចូលរួមពីឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថនអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក លោកស្រី ប្រធានអនុ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការមេបញ្ជាការង កងរាជអាវុធហត្ថ មេបញ្ជាការមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ ស្នងការស្នងការរងនគរបាលខេត្ត នាយកធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មេឃុំចៅសង្កាត់ ស្មៀនឃុំសង្កាត់ និងមន្ត្រីរាជការសរុបប្រមាណជា៤៥០នាក់។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសាសន៍ថា រយៈពេល១ថ្ងៃ​មក​នេះ អង្គ​សន្និបាត​​បាន​ចូលរួម​​ធ្វើ​ការពិភាក្សានូវរាល់ចំណុចខ្លាំង ចំណុចខ្សោយ និង បញ្ហាប្រឈមនានា ដែលរដ្ឋបាលខេត្ត អាជ្ញាធរ មន្ទីរជំនាញ​បាន​​អនុវត្តនាឆ្នាំ២០១៩កន្លងមក និងបានដាក់ចេញនូវ​ផែនការ​សម្រាប់អនុវត្ត ដើមី្បឆ្លើយតបទៅនឹងតម្រូវការ ក្នុងក្រប​ខ័ណ្ឌ​យុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហ​មជ្ឈការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើមី្បឲ្យរដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ក្លាយជាស្ថាប័ន​អភិបាលកិច្ចមូលដ្ឋាន រឹងមាំសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ ធ្វើឲ្យមានចីរភាពដល់ការ​អភិ​វឌ្ឍ​ន៍​តាម​បែប​ប្រជាធិបតេយ្យ ក្នុងបរិបទនៃការកំណែទម្រង់រដ្ឋបាលសាធារណៈ តាមបែបវិមជ្ឈការ និងសហវិមជ្ឈ​ការ​ ។

ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តក្រចេះ បានជម្រុញស្នើឲ្យរដ្ឋបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវបន្តរួមសហការគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ និងរួមគ្នាទប់ស្កាត់ ប្រឆាំងដាច់ខាតសកម្មភាពបដិវត្តពណ៌ -អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន ទប់ស្កាត់នូវការប្រើប្រាស់និងជួញដូរគ្រឿងញៀន និងចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា -ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ច ការវិនិយោគ ការធ្វើពាណិជ្ជកម្ម កសិកម្ម ជាពិសេសផ្តោតលើសក្តានុពលទេសចរណ៍ក្នុងខេត្ត ដោយត្រូវពង្រឹងគុណភាពសេវាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សំដៅបង្កើតការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន - ផ្តោតការយកចិត្តទុក្ខដាក់លើការគ្រប់គ្រងគុណភាពសំណង់ សំរាម កាកសំណង់រឹងរាវ និងការគ្រប់គ្រងបរិស្ថាន បញ្ហាសណ្តាប់ធ្នាប់ អនាម័យ សោភ័ណភាព ដែលចាំបាច់ត្រូវគិតគូរអំពីវិធានការ និងដំណោះស្រាយ លើបញ្ហាប្រឈមទាំងនោះឲ្យបានសមស្រប និងទាន់ពេលវេលា-
អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខាងផ្នែកនយោបាយ យ៉ាងមុតមាំក្នុងការជំរុញកិច្ចដំណើរការ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យមានការវិវត្តទៅមុខជាបន្តបន្ទាប់ ដោយផ្តោតជាសំខាន់ ទៅលើការផ្ទេរមុខងារ ធនធាន និងការទទួលខុសត្រូវទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតប សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន - អំពីការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈម នៅមូលដ្ឋាន ត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស - អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ត្រូវខិតខំលើកកម្ពស់ការថែរក្សាការពារ បូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងបង្កើនការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់នូវបទល្មើសឆ្លងដែន - ការពង្រឹងរបៀបរបបការងារក្រុមប្រឹក្សា និងគណៈអភិបាល មេឃុំ ចៅសង្កាត់ ត្រូវដើរតួនាទីជាស្នូលក្នុងការពង្រឹងកិច្ចដំណើរការអភិបាលកិច្ច របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយត្រូវពង្រឹងនូវទំនាក់ទំនង និងគណនេយ្យភាពរវាងក្រុមប្រឹក្សា និងគណៈអភិបាល និងរវាងមេឃុំ ចៅសង្កាត់ ជាមួយក្រុមប្រឹក្សារបស់ខ្លួន ស្របតាមច្បាប់រៀបចំអង្គការ និងគោលការណ៍ណែនាំនានាជាធរមាន - ជាពិសេសនោះ មន្ទីរសុខាភិបាលខេត្ត ត្រូរបន្តពង្រឹង និងយកចិត្តទុកដាក់ក្នុងការតាមដាន និងអប់រំផ្សព្វផ្សាយ ដើម្បីទប់ស្កាត់នូវជំងឺរលាកផ្លូវដង្ហើមថ្មី COVID-19 ដើម្បីប្រជាជនយើង និងប្រទេសយើង គ្មានការឆ្លង និងស្លាប់ដោយជម្ងឺនេះ ៕

ក្នុងឱកាសនេះរៀបចំពិធីប្រកាសចូលកាន់តំណែងដោយ លោក ភឹម ភីរ៉ា ឋានន្តរស័កឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលរងខេត្តក្រចេះ និងបំពាក់គ្រឿងឥស្សរយសជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្នុងខេត្តផងដែរ។








No comments:

Post a Comment

Pages