ឯកឧត្ដម​ គង់​ សោភ័ណ្ឌ​ អភិបាលខេត្តកណ្តាល​ ​ដឹកនាំ​មន្រ្តី​ជំនាញ​ អ្នកពាក់ព័ន្ធ​ និង​មន្រ្តី​ចត្តាឡីស័ក​ ធ្វើ​ការ​ពិនិត្យ​ លេី​នាវា​ទេសចរណ៍​ចំនួន​៥​ ដែល​ប្រទេស​វៀតណាម​មិន​អនុញ្ញាត​អោយ​ចត​ - BNP

Breaking

Tuesday, March 17, 2020

ឯកឧត្ដម​ គង់​ សោភ័ណ្ឌ​ អភិបាលខេត្តកណ្តាល​ ​ដឹកនាំ​មន្រ្តី​ជំនាញ​ អ្នកពាក់ព័ន្ធ​ និង​មន្រ្តី​ចត្តាឡីស័ក​ ធ្វើ​ការ​ពិនិត្យ​ លេី​នាវា​ទេសចរណ៍​ចំនួន​៥​ ដែល​ប្រទេស​វៀតណាម​មិន​អនុញ្ញាត​អោយ​ចត​

ខេត្តកណ្តាល​៖​ ព្រឹក​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ ឯកឧត្ដម​ គង់​ សោភ័ណ្ឌ​ អភិបាល​ នៃ​គណៈអភិបាលខេត្តកណ្តាល​ និង​ឯកឧត្ដម​ រស់​ វណ្ណា​ រដ្ឋលេខាធិការ​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន​ បាន​ដឹកនាំ​មន្រ្តី​ជំនាញ​ អ្នកពាក់ព័ន្ធ​ និង​មន្រ្តី​ចត្តាឡីស័ក​ បាន​ធ្វើ​ការ​ពិនិត្យ​ លេី​នាវា​ទេសចរណ៍​ចំនួន​៥​ ដែល​ប្រទេស​វៀតណាម​មិន​អនុញ្ញាត​អោយ​ចត​។  ហេីយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦​ ខែមីនា​ ម្សិលមិញ​នេះ​ មាន​នាវា​ចំនួន​២គ្រឿង​ ដែល​បាន​ធ្វើតេស្ត​រួច​ហេីយ​ និង​មិន​បានរកឃេីញ​មាន​មេរោគ​Covid-19 នោះទេ​។  សូម​បញ្ជាក់​ថា​នាវា​ចំនួន​២​ ដែល​បាប​ធ្វើតេស្ត​នេះ​ មិនមាន​ភ្ញៀវ​ទេសចរណ៍​នោះទេ​ គឺ​មាន​តែ​នាវិក​ និង​អ្នក​បម្រើការ​នៅ​លេី​នាវា​នេះ​ ។

ហេីយ​នៅ​វេលា​ម៉ោង​១២​:៤៥នាទី​ ថ្ងៃទី​១៧​ ខែមីនា​ នេះ​ មន្ត្រី​ជំនាញ​ចត្តាឡីស័ក​ បាន​នឹង​កំពុង​​ធ្វើតេស្ត​ រក​មេរោគ​Covid-19​ ទៅ​នាវា​ចំនួន​៣គ្រឿង​ទៀត​ ជាលទ្ធផល​មិន​មាន​រកឃេីញ​អ្នក​មេរោគ​Covid-19ឡេីយ​។  បន្ទាប់​ពី​ធ្វើការ​ពិនិត្យ​រួច​មក​ នាវា​ទាំង​៥គ្រឿង​ ត្រូវ​បាន​អាជ្ញាធរ​ ក៏​ដូចជា​មន្ត្រី​ជំនាញ​ អនុញ្ញាត​អោយ​ ធ្វើ​ដំណើរ​ទៅ​កំពង់​ផែ​ស្វយ័ត​​ភ្នំពេញ​។

សូម​បញ្ជាក់​ថា​ នាវាទាំង៥គ្រឿងផ្ទុកមនុស្សសរុប ២០០នាក់ ក្នុងនោះអ្នកទេសចរ ៧៧នាក់, អ្នកបម្រើការងារ និងនាវិក ១២៣នាក់។





No comments:

Post a Comment

Pages