សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ១៧អណ្តូងថែមទៀត​ គិតជាទឹកប្រាក់​ចំនួន ៣២.៣០០ដុល្លារអាមេរិក ជាជំហានទី២​ សម្រាប់ប្រជាពលរដ្ឋ ២៧៥គ្រួសារ ដែលប្រឈមនឹង​ខ្វះទឹកប្រេីប្រាស់​ រស់នៅស្រុករវៀង​ ខេត្តព្រះវិហារ - BNP

Breaking

Saturday, March 14, 2020

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ១៧អណ្តូងថែមទៀត​ គិតជាទឹកប្រាក់​ចំនួន ៣២.៣០០ដុល្លារអាមេរិក ជាជំហានទី២​ សម្រាប់ប្រជាពលរដ្ឋ ២៧៥គ្រួសារ ដែលប្រឈមនឹង​ខ្វះទឹកប្រេីប្រាស់​ រស់នៅស្រុករវៀង​ ខេត្តព្រះវិហារ

នៅថ្ងៃទី​ ១៣​ ខែមីនា​ ឆ្នាំ២០២០ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងទឹកស្អាត ចំនួន ១៧អណ្តូងបន្ថែមទៀត គិតជាទឹកប្រាក់ចំនួន ៣២.៣០០ដុល្លារអាមេរិក (បីម៉ឺនពីរពាន់បីរយដុល្លារអាមេរិក) សម្រាប់ប្រជាពលរដ្ឋ ២៧៥គ្រួសារ (ស្មេីនឹងមនុស្ស​ ១.០៥៨នាក់)​ រស់នៅតំបន់រាំងស្ងួតខ្លាំង​ ក្នុងឃុំរុងរឿង​ ឃុំរមនីយ​ ឃុំរមទម​ និងឃុំរំដោះ​ នៃស្រុករវៀង​ ខេត្តព្រះវិហារ។

នេះជាការសម្រេចផ្តល់អណ្តូងទឹកស្អាត​ ក្នុងជំហានទី២​ ឆ្នាំ២០២០​ សម្រាប់​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះ​វិហារ​ ដែលជំហានទី១​ ខេត្តព្រះវិហារ​ ទទួលបានអណ្តូង​ចំនួន​ ១៩​អណ្តូង កាលពីថ្ងៃទី​ ៣០​ ខែមករា​ ឆ្នាំ២០២០។

សូមបញ្ជាក់ថា​ នៅដេីមឆ្នាំ២០២០​ គិតត្រឹមថ្ងៃទី​ ១៣​ ខែមីនា​ ឆ្នាំ២០២០​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានសម្រេចផ្តល់អណ្តូងទឹកស្អាត ចំនួន ១៣៥អណ្តូង គិតជាទឹកប្រាក់ចំនួន ២៨៥.២៦២ដុល្លារអាមេរិក (ពីរសែនប្រាំបីម៉ឺនប្រាំពាន់ពីររយហុកសិបពីរដុល្លារអាមេរិក) សម្រាប់ប្រជាពលរដ្ឋ ២.៩០៩គ្រួសារ (ស្មេីនឹងមនុស្ស​ ១១.៦៥៧នាក់)​ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលក្នុងខេត្តចំនួន៦​ ដែល​ប្រឈមនឹងការខ្វះខាតទឹកប្រេីប្រាស់ក្នុងរដូវប្រាំង។

ក្នុងចំណោមអណ្តូងទាំង​ ១៣៥អណ្តូងខាងលេីនេះ​ មានអណ្តូងចំនួន​ ១៣អណ្តូង សម្រាប់ខេត្តមណ្ឌលគិរី, ១៣អណ្តូង សម្រាប់ខេត្តស្ទឹងត្រែង,​ ៣៦អណ្តូង សម្រាប់ខេត្តព្រះវិហារ,​ ១៥អណ្តូង​ សម្រាប់​ខេត្តកំពង់ស្ពឺ,​ ១៤អណ្តូង​ សម្រាប់​ខេត្តរតនគិរី​ និង​ ៤៤អណ្តូង​ សម្រាប់​ខេត្តប៉ៃលិន។​

គួររំលឹកថា គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស តាមរយៈការផ្តល់អណ្តូងទឹកស្អាតចំនួន ១.៦៩៥អណ្តូង ព្រមទាំង ស្រះទឹកសហគមន៍ និងស៊ីទែនទឹកជាច្រើនទៀត។ ដោយឡែក ក្នុងឆ្នាំ ២០១៩ កន្លងទៅ កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងសរុបចំនួន ៧៥អណ្តូង សម្រាប់ប្រជាពលរដ្ឋ ២.៨៥៨គ្រួសារ ស្មើមនុស្ស ១០.៧៦៩នាក់៕

No comments:

Post a Comment

Pages