រថយន្តកាមេរីហាយប្រីតប៉ះរថយន្តសេរីទំនើបម៉ាកRolls Royceរបស់លោកឧកញ៉ា ដួង ឆាយ រងការខូចខាតយ៉ាងដំណំ - BNP

Breaking

Thursday, February 13, 2020

រថយន្តកាមេរីហាយប្រីតប៉ះរថយន្តសេរីទំនើបម៉ាកRolls Royceរបស់លោកឧកញ៉ា ដួង ឆាយ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាទៀបភ្លឺថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយសារតែមានគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងរវាងរថយន្តសេរីទំនើបមួយគ្រឿងម៉ាក កាមេរីហាយប្រីត​ ប៉ះជាមួយរថយន្តរឹតតែទំនើប និងមានតំលៃថ្លៃ ដែលអ្នកធម្មតាគ្មានលទ្ធភាពទិញជិៈនោះគឺ រថយន្តម៉ាក Rolls Royce របស់លោកឧកញ៉ា ដួង ឆាយ។

ហេតុការណ៍ខាងលើបង្កឡើងនៅវេលាម៉ោង១ជិត២ រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ​ ឆ្នាំ២០២០ នៅផ្លូវបំបែកជាបួន​ ស្តុបសេរីភាព​ (ស្តុបBS) ផ្លូវកម្ពុជាក្រោម​ កែងផ្លូវព្រះមុនីវង្ស​ ស្ថិតក្នុងសង្កាត់មនោរម្យ​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ ។

អ្នកបានឃើញហេតុការណ៍បានអោយ Online Reporterដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាក កាមេរីហាយប្រ៊ីត​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-1549 បើកបរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត ចំណែករថយន្តម៉ាក Rolls Royce ពណ៌ស បើកបរលើផ្លូវព្រះមុនីវង្ស​ក្នុងទិសដៅពីជើងទៅត្បូង លុះរថយន្តទាំង២មកដល់ចំណុចបែកជាបួនក៏ប៉ះគ្នាតែម្តង បណ្តាលអោយរថយន្ត Rolls Royce រងការខូចខាតទ្វារចំហៀងខាងស្តាំយ៉ាងដំណំ​ ហើយរថយន្តកាមេរីហាយប្រ៊ីតរងការខូចខាតកាងខាងមុខតិចតួច ខណៈអ្នកបើកបរទាំងសងខាងមិនមានរងរបួសនោះទេ ។

ក្រោយពេលកើតហេតុប៉ូលីសជំនាញចរាចរណ៍បានទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង និងអោយភាគីទាំងសងដោះស្រាយគ្នាសិន តែដំណោះស្រាយយ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយទេ ដោយសារតែភាគីរថយន្ត កាមេរីហាយប្រ៊ីត ថាមិនមានលទ្ធភាពច្រើនទេ ព្រោះរថយន្តលោកបង់រំលោះគេយកមករត់តាក់សុីចិញ្ចឹមជីវិតប៉ុណ្ណោះ តែយ៉ាងណាយើងមានតែរងចាំមើលថាតើលោកឧកញ៉ា ដួង ឆាយ គិតយ៉ាងមិចទៅវិញ!! ៕




No comments:

Post a Comment

Pages