លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២០ និងផែនការអាទិភាពក្នុងការទាក់ទាញទេសចរណ៍ខេត្ត - BNP

Breaking

Tuesday, February 25, 2020

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២០ និងផែនការអាទិភាពក្នុងការទាក់ទាញទេសចរណ៍ខេត្ត

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២០ និងផែនការអាទិភាពក្នុងការទាក់ទាញទេសចរណ៍ខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ មានការចូលរួមពីអភិបាលរងក្រុង ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជីវករ នៅក្នុងក្រុងព្រះសីហនុ ។

លោក ម៉ាង ស៊ីណេត មានប្រសាសន៍ថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង នឹងជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានាចូលរួមជំរុញកំណើននឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតការងារ ការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ទ្រទ្រង់ដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា និងការអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្មជាតិយ៉ាងសំខាន់ ។ ខេត្តព្រះសីហនុ រដ្ឋាភិបាលកំណត់ជាគោលដៅសេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១០-២០២៥ ក្នុងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ទេសចរណ៍ សក្តានុពលដ៍វិសេសវិសាល នៃធនធានសេដ្ឋកិច្ច និងធនធានធម្មជាតិ រួមមានតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែអន្តរជាតិឆ្នេរ និងកោះដ៏ស្រស់ស្អាត ឧទ្យានជាតិ និងទឹកជ្រោះក្បាលឆាយ និងធនធាននៅបាតសមុទ្រជាដើម ដែលជាសត្ដានុពលយ៉ាងធំធេងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក៏ដូច ជាការទាក់ទាញទេសចរណ៍ឱ្យចូលមកទស្សនាកម្សាន្តមានការកើនឡើងជារៀងរាល់ឆ្នាំ ។ ដោយឡែកដូចឆ្នាំ២០១៩ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរ ២.២២៩.៤៨២នាក់ កើនឡើង ៨,៨៧ភាគរយ ក្នុងនោះភ្ញៀវជាតិមានចំនួន១.៣៤៣,៦៩០នាក់ ថយចុះ ៨,៣៧ភាគរយ និងភ្ញៀវអន្តរជាតិ ៨៨៥,៧៩២នាក់ កើនឡើង ៥២,៤១ភាគរយ ។

ទន្ទឹមនឹងការរីកចម្រើន ក៏មានបញ្ហាប្រឈមមួយចំនួន ដែលត្រូវយកចិត្តទុក ដាក់គ្រប់គ្រង ដោះស្រាយឱ្យបានទាន់ពេលវេលា ពិសេសការរងសម្ពាធពីកត្តាខាងក្រៅ ដូចជាកត្តានយោបាយ សេដ្ឋកិច្ច គ្រោះធម្មជាតិ ជំងឺឆ្លងជាដើម ដែលធ្វើឱ្យឧស្សាហកម្មទេសចរណ៍មានការប្រែប្រួល នឹងប្រឈមគួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ន ។ ក្នុងស្ថានភាពនេះ រដ្ឋបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ទឹកស្អាត អគ្គិសនី សំណង់ សំណល់រឹង-រាវ សួនច្បារ ស្តង់ដាររមណីយដ្ឋាន ឆ្នេរ កំពង់ផែទេសចរណ៍ ព្រលានយន្តហោះ ការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពទេស ចរណ៍ និងសេវាកម្មដឹកជញ្ជូនសាធារណៈរួមទាំងការជំរុញយុទ្ធនាការទីក្រុងស្អាតនៅតាមតំបន់ឆ្នេរ ឱ្យកាន់តែល្អប្រសើរ និងគាំទ្រដល់និរន្តភាពក្នុងវិស័យទេស ចរណ៍ ចូលរួមអនុវត្តដោយឆន្ទៈ និងការទទួលខុសត្រូវពីគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក៍ដូចជាក្រុមហ៊ុនដឹក ជញ្ជូន សេវាស្នាក់នៅ ម្ហូបអាហារ សេវាកម្សាន្ត និងទីភ្នាក់ងារទេសចរណ៍ជា ដើម ដើម្បីទាក់ទាញទេសចរក្នុងស្រុក ក៏ដូចជាយុវជនឱ្យមកកម្សាន្តនៅខេត្តព្រះសីហនុ ក៏ដូចជាជួយទ្រទ្រង់សកម្មភាពឧស្សាហកម្មទេសចរណ៍ ពិសេសការបង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យល្អប្រសើរនាពេលខាងមុខ ៕






No comments:

Post a Comment

Pages