ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង អញ្ជើញជាអធិបតីក្នុងកម្មវិធីអប់រំសុខភាពទូទៅ សុខភាពមាត់ធ្មេញ និងពិនិត្យជំងឺមាត់ធ្មេញ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ - BNP

Breaking

Saturday, February 29, 2020

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង អញ្ជើញជាអធិបតីក្នុងកម្មវិធីអប់រំសុខភាពទូទៅ សុខភាពមាត់ធ្មេញ និងពិនិត្យជំងឺមាត់ធ្មេញ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ០៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីអប់រំសុខភាពទូទៅ សុខភាពមាត់ធ្មេញ និងពិនិត្យជំងឺមាត់ធ្មេញ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ នៅក្នុងសាលាបឋមសិក្សាភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជូនក្មួយៗសិស្សានុសិស្ស និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភដល់ក្មួយៗសិស្សានុសិស្សក្នុងម្នាក់ៗទទួលបានសៀវភៅមួយក្បាល ប៊ិចមួយដើម មីបួនកញ្ចប់ ថ្នាំដុះធ្មេញពីរបំពង់ និងបានឧបត្ថម្ភសាងសង់បង្គន់អនាម័យ ចំនួនប្រាំបន្ទប់ និងកន្លែងលាងសម្អាតដៃមួយកន្លែងជូនដល់សាលាបឋមសិក្សាភូមិធំ ដើម្បីទុកឱ្យក្មួយៗសិស្សានុសិស្សប្រើប្រាស់ក្នុងសាលា។

បន្ទាប់ពីចប់កម្មវិធីអប់រំសុខភាពទូទៅ សុខភាពមាត់ធ្មេញ និងពិនិត្យជំងឺមាត់ធ្មេញ ឯកឧត្ដមអភិបាលបានអញ្ជើញចុះពិនិត្យការងារមួយចំនួន ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាមួយចំនួនជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។





No comments:

Post a Comment

Pages