ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសីលា កសាងសាលាឆាន់នៅវត្តអង្គស្វាយ ក្នុងស្រុកស្វាយទៀប ខេត្តស្វាយរៀង - BNP

Breaking

Saturday, February 8, 2020

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសីលា កសាងសាលាឆាន់នៅវត្តអង្គស្វាយ ក្នុងស្រុកស្វាយទៀប ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅវត្ត អង្គស្វាយ ហៅវត្តស្វាយរំពារ ស្ថិតនៅភូមិអង្រ្គង ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានរៀបចំពិធីបញ្ចុះបឋមសិលា កសាងសាលាឆាន់ ដែលមានប្រវែង ៣០ម៉ែត្រx១៨ម៉ែត្រ គ្រោងនឹងចំណាយថវិកាសរុប ១,១២៧,៥០០,០០០រៀល (មួយពាន់មួយរយម្ភៃប្រាំពីរលានប្រាំសែនរៀល) និងត្រូវចំណាយពេលសាងសង់រួចរាល់រយៈពេល ១២ខែ។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាល នៃគណៈអភិបាលស្រុកស្វាយទាប លោក លោកស្រីមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក-ក្រុងទាំង៨ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ក្នុងពិធីនេះដែរលោក ឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានចែកអំណោយជូនប្រជាពលរដ្ឋ ក្នុងម្នាក់ទទួលបាន ក្រណាត់ស១ដុំ និងថវិកា ២០,០០០៛ ផងដែរ។





No comments:

Post a Comment

Pages