ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានដឹកនាំប្រជុំត្រៀមទទួលព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា - BNP

Breaking

Wednesday, February 26, 2020

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានដឹកនាំប្រជុំត្រៀមទទួលព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ខេត្តព្រៃវែង៖ នាថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានដឹកនាំប្រជុំត្រៀមទទួលព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុង ព្រះរាជហឫទ័យ ទុកដាក់ ខ្ពស់ ចំពោះ សុខទុក្ខ ប្រជានុរាស្ត្រ ព្រះអង្គ សព្វព្រះរាជហឫទ័យ ស្ដេច យាងចុះជួបសំណោះសំណាល សាកសួរ សុខទុក្ខ និង ប្រោសព្រះរាជទាន ព្រះរាជអំណោយ ជូនដល់ប្រជាកសិករ ក្រីក្រនៅក្នុងខេត្តព្រៃវែងនាពេលខាងមុខឆាប់ៗនេះ។

សមាសភាពចូលរួមប្រជុំនេះមាន លោកអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត អធិការស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុកចំនួន៥ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អភិបាលស្រុកចំនួន៥ (ស្រុកបាភ្នំ ស្រុកមេសាង ស្រុកព្រះស្តេច ស្រុកកំពង់ត្របែក និងស្រុកពាមរក៍) និងមន្ត្រីរាជការ។





No comments:

Post a Comment

Pages