បុរសដែលបាញ់រះជាច្រើនគ្រាប់ រឿងវៃសិច ហើយអោយមិនគ្រប់នោះ ពេលនេះចាប់បានហើយ - BNP

Breaking

Friday, February 7, 2020

បុរសដែលបាញ់រះជាច្រើនគ្រាប់ រឿងវៃសិច ហើយអោយមិនគ្រប់នោះ ពេលនេះចាប់បានហើយ

ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ដែលបានរួមភេទជាមួយនារីម៉ាស្សា(ភេទទី៣) ក្រោយពីសំរេចហើយ បែរជាអោយលុយគេមិនគ្រប់ ក៏បង្កជាទំនាស់គ្នារហូតដល់លោកយោធាម្នាក់នេះរត់ទៅយកកាំភ្លើងមកបាញ់រះជាច្រេីនគ្រាប់នៅកន្លែងម៉ាស្សា​មួយកន្លែង​យីហោ​ លីលី​ ស្ថិតក្នុងភូមិចំការឪឡឹកទី១​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នោះ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ​ សហការជាមួយកម្លាំងអាវុធហត្ថ​ រាជធានីភ្នំពេញ​តាមចាប់ខ្លួនបានហេីយនៅស្រុកស្រែអំបិល​ ខេត្តកោះកុង​ ។

តាមប្រភពព័ត៌មានពីកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា​ ក្រោយពីខ្មាន់កាំភ្លេីងជាមន្ត្រីយោធាម្នាក់បានបាញ់រះចំនួន៦គ្រាប់នៅកន្លែងម៉ាស្សាមួយកន្លែងយីហោ​ លីលី​ ភូមិចំការឪឡឹក​ សង្កាត់កាកាបទី២​ ហេីយបានរត់គេចខ្លួនបាត់ ។ ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ចំណុចកេីតហេតុធ្វេីការសួរនាំជនរងគ្រោះដេីម្បីកំណត់មុខសញ្ញាខ្មាន់កាំភ្លេីងរួចរាល់ រហូតមកដល់ថ្ងៃទី០៦​  ខែកុម្ភះៈ ឆ្នាំ២០២០​ វេលាម៉ោង០៤:០០នាទីល្ងាច កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងអាវុធហត្ថរាជធានី​ បានធ្វេីការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាននៅស្រុកស្រែអំបិល​ ខេត្តកោះកុង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញយកទៅសួរនាំបន្តរងចាំចាត់ការតាមច្បាប់។





No comments:

Post a Comment

Pages