ជន​សង្ស័យ​២នាក់​យក​ថ្នាំ​ញៀន​ទៅ​លក់​ត្រូវ​កម្លាំងជំនាញ​​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ចាប់​ឃាត់​ខ្លួន - BNP

Breaking

Wednesday, February 5, 2020

ជន​សង្ស័យ​២នាក់​យក​ថ្នាំ​ញៀន​ទៅ​លក់​ត្រូវ​កម្លាំងជំនាញ​​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ចាប់​ឃាត់​ខ្លួន

ភ្នំពេញ​៖ នៅ​ថ្ងៃទី​៤ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​វេលា​ម៉ោង​ ១៦:៣០នាទី​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុង​ភូមិ​ព្រៃ​ស្វាយ​ សង្កាត់​ចោមចៅ​ទី​៣ កម្លាំងជំនាញ​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​២នាក់​ ខណៈ​ដែល​កំពុង​ធ្វើ​សកម្មភាព​ចែក​ចាយ​គ្រឿង​ញៀន​បន្ត​ទៅ​អោយ​អ្នក​ប្រើ​ប្រាស់​។

ជនសង្ស័យ​ទី​១ឈ្មោះ​ ទី សុខុម ភេទ​ប្រុស​២០ឆ្នាំ​ មុខរបរ​រើសអេតចាយ ទីលំនៅបន្ទប់​ជួលគ្មានលេខ ភូមិព្រៃស្វាយ សង្កាត់​ចោមចៅទី​៣ ខណ្ឌ​ពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ។
ជនសង្ស័យ​ទី​២ ឈ្មោះ​ ជា វិរៈ ភេទប្រុស អាយុ​២០ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ រាជធានីភ្នំពេញ។ វត្ថុ​តាង​ដក​ហូត​ម្សៅ​ពណ៌​ស​ក្រាម​ចំនួន២៣កញ្ចប់ថង់តូច (ជារបស់ឈ្មោះ ទី សុខុម)។

បច្ចុប្បន្ន​ជន​សង្ស័យ​កំពុង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ខណ្ឌ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕



No comments:

Post a Comment

Pages