ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាវត្តដងទង់ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក - BNP

Breaking

Saturday, February 15, 2020

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាវត្តដងទង់ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក

ខេត្តកំពត៖ នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែមាឃ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុក បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាវត្តដងទង់ ស្ថិតក្នុងភូមិថ្មី ឃុំដងទង់ ស្រុកដងទង់ខេត្តកំពត ក្រមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយមានការចូលរួមសរុបប្រមាណ ៣០០០នាក់។

សូមបញ្ជាក់ថា វត្តដងទង់ក្នុងសម័យប៉ុលពត ត្រូវបានរងការបំផ្លិចបំផ្លាញគ្មានសល់ ដូចវត្តដទៃទៀតដែរក្នុងកម្ពុជាយើង។ នៅក្រោយឆ្នាំ១៩៧៩ នៅសល់តែ ព្រះពុទ្ធរូបបដិមាករស័កសិទ្ធមួយព្រះអង្គ និងចេតិយបុរាណមួយប៉ុណ្ណោះ។ នៅឆ្នាំ១៩៨៤ ទើបបានចាប់ផ្ដើមកសាងឡើងវិញ ហើយក៏មានការរីកចម្រើននូវសមិទ្ធផលនានាក្នុងទីអារាមវត្តនេះជាបន្តបន្ទាប់រហូតដូចសព្វថ្ងៃនេះ។

ដោយឡែកផ្ដើមចេញពីប្រទេសជាតិមានសុខសន្តិភាព ពេញបរិបូណ៍ សមិទ្ធផលក្នុងទីអារាមវត្តដងទង់នេះ មានការរីកចម្រើនជាបន្តបន្ទាប់ ។ ពិសេសព្រះវិហារដែលត្រូវធ្វើពិធីបញ្ចុះខណ្ឌសីមានាពេលនេះ គឺក្រោមជំនួយឧបត្ថម្ភ គាំទ្រទាំងស្មារតីសម្ភារៈថវិការបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រួមនឹងការចូលបរិច្ចាគធនធានថវិកាពីសប្បុរសជនក្នុងនិងក្រៅប្រទេស ពុទ្ធបរិស័ទជិតឆ្ងាយត្រូវបានកសាងរួចរាល់ជាស្ថាពរនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ដោយចំណាយថវិកាអស់ចំនួន៤៩៨.១២២ដុល្លារ។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តកំពត ក៏បានចួលរួមបច្ច័យ រៀបចំកម្មវិធីនេះចំនួន១០លានរៀលផងដែរ៕







No comments:

Post a Comment

Pages