ជនសង្ស័យជាមុខសញ្ញាឆក់ ត្រូវបានសមត្ថកិច្ចឃុំគគីរធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ - BNP

Breaking

Saturday, February 1, 2020

ជនសង្ស័យជាមុខសញ្ញាឆក់ ត្រូវបានសមត្ថកិច្ចឃុំគគីរធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់

ខេត្តកណ្តាល៖ ជនសង្ស័យជាមុខសញ្ញាឆក់ ត្រូវបានសមត្ថកិច្ចឃុំគគីរធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ បន្ទាប់ពីពួកគេបរាជជ័យក្នុងការឆក់ទូរសព្ទ័ដៃមួយគ្រឿងពីកូនក្មេង នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៩:២៥នាទី នៅចំណុចផ្លូវលំ ភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ប្រឹម កែវវាសនា ភេទប្រុស អាយុ៨ឆ្នាំ មានទីលំនៅភូមិរទាំត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនសង្ស័យមានគ្នា០៥នាក់ តែឃាត់ខ្លួន០៤នាក់ រត់គេចខ្លួន០១នាក់។
១-ឈ្មោះ យ៉េង សិលា ភេទប្រុស អាយុ២១ឆ្នាំ (ខ្មែរ)មានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
២-ឈ្មោះ ស៊ន សុខលី (ឈីត) ភេទប្រុស អាយុ២៦ឆ្នាំ(ខ្មែរ) មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ(ឃាត់ខ្លួន)។
៣-ឈ្មោះ ហៀប ឆានី (ទិន) ភេទប្រុស អាយុ ២៤ឆ្នាំ(ខ្មែរ) មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ មានមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
៤-ឈ្មោះ យ៉ាន់ ស្រស់ ភេទប្រុស អាយុ៣១ឆ្នាំ(ខ្មែរ) មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀន
ស្វាយ ខេត្តកណ្តាល មានមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
៥- ឈ្មោះ ម៉ៅ ប្រុស (ម៉េង) អាយុ២២ ឆ្នាំ(ខ្មែរ) មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ
ខេត្តកណ្តាល មានមុខរបរមិនពិតប្រាកដ(កំពុងរត់គេចខ្លួន)។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើឈ្មោះ ប្រឹម ពៅ ភេទប្រុស អាយុ៣៩ឆ្នាំ(ខ្មែរ) មានមុខរបរជាជាងសំណង់ មានទីលំនៅភូមិរទាំងត្បូង ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវជាឪពុកជនរងគ្រោះ បានប្រើជនរងគ្រោះឲ្យទៅទិញក្រូចឆ្មា និងស្លឹកខ្ទឹម ទល់មុខផ្ទះ ស្ថិតនៅក្នុងភូមិ ឃុំ កើតហេតុ ពេលទិញហើយជនរងគ្រោះបានដើរត្រឡប់មកផ្ទះវិញ ដោយដៃម្ខាងកាន់ទូរសព្ទ័ និងដៃម្ខាងទៀតកាន់ក្រូចឆ្មា និងស្លឹកខ្ទឹម ខណៈដើរមិនទាន់ដល់ផ្ទះទេស្រាប់តែមានម៉ូតូ០១គ្រឿងជិះគ្នាចំនួន០២នាក់ បើកមកជិត ជនរងគ្រោះ ហើយបានឆក់ទូរស័ព្ទពីដៃជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានស្រែកថាចោរៗ ហើយឪពុកជនរងគ្រោះ និងបងប្អូនប្រជាពលរដ្ឋក្នុងភូមិឭសំឡេង ស្រែក បានចេញមកស្ទាក់ បណ្តាលឲ្យម៉ូតូជនសង្ស័យដួលហើយចាប់ជនសង្ស័យបានម្នាក់ រីឯម្នាក់ទៀតបានរត់ចូលក្នុងព្រៃក្នុងភូមិគេចខ្លួនបាត់។

ប្រភពបានបន្តថា ក្រោយមកប្រជាពលរដ្ឋបានទូរសព្ទ័មកប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍គគីរ បានចុះទៅដល់កន្លែងកើតហេតុ ដោយនាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំតែម្តងទៅ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ យ៉េង សិលា ភេទប្រុស បានឆ្លើយសារភាពថា នៅថ្ងៃ៣១ ខែមករា ឆ្នាំ២០២០ ម៉ោងប្រហែល០១:៣០នាទីរសៀល ខ្លួន នឹងបក្ខពួកចំនួន០៣នាក់ទៀតបានជួបគ្នានៅរោងចាំចំការចេក
របស់ឈ្មោះ ហៀប ឆានី ពិភាក្សាគ្នារឿងរៀបគំរោងចេញឆក់ ដោយឈ្មោះ ម៉ៅ ប្រុស(ម៉េង) ភេទប្រុស ជាអ្នកផ្តើមគំនិតចេញឆក់ ។ ក្រោយពីទទួលបានចម្លើយពីឈ្មោះ យ៉េង សិលា រួច ផ្នែកយុត្តិធម៌បានបន្តចុះមកឃាត់ខ្លួនបាន ជនសង្ស័យចំនួន០៣នាក់បន្ថែមទៀត ។

សមត្ថកិច្ចក៏បានបញ្ចាក់អោយដឹង កន្លងមកបក្ខពួកបានសារភាពថា ធ្លាប់ចេញឆក់បាន០៤លើករួចមកហើយ នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ០៤លើក និងមកឆក់នៅស្រុកកៀនស្វាយនេះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។

ក្រោយសាកសួរនាំចប់ សមត្ថកិច្ចឃុំគគីរបានបញ្ជូនជនសង្ស័យទាំង០៤នាក់ រួមទាំងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនីតិវិធី ។


No comments:

Post a Comment

Pages