សាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបាគង បាននាំយកអំណោយមនុស្សធម៌ ចូលរួមបុណ្យជាមួយគ្រួសារសព៣នាក់ - BNP

Breaking

Monday, February 3, 2020

សាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបាគង បាននាំយកអំណោយមនុស្សធម៌ ចូលរួមបុណ្យជាមួយគ្រួសារសព៣នាក់

ខេត្តសៀមរាប៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី នេត សារ៉ន អនុប្រធាន គណៈកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបាគង និងសហការី  បាននាំយកអំណោយមនុស្សធម៌ ចូលរួមបុណ្យជាមួយគ្រួសារសព៣នាក់ (ឪពុក ម្តាយ និងកូន) រស់នៅភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ដែលបានស្លាប់ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍  ក្នុងនោះឈ្មោះសពមានដូចខាងក្រោម៖
១-ឈ្មោះ ស្ងួន ចៀប ភេទប្រុស អាយុ ៧៤ឆ្នាំ
២-ឈ្មោះ ឆាត់ ព្រេក ភេទស្រី អាយុ ៦៨ឆ្នាំ
៣-ឈ្មោះ រៀប ជិន ភេទប្រុស អាយុ ៤៣ឆ្នាំ
 
អំណោយមនុស្សធម៌ចូលរួមបុណ្យមាន៖  អង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស ចានសម្ល៥ ចានបាយ៥ ឆ្នាំងបាយ១ ចានស្រាក់១ វែកសម្ល ១ វែកឆា១ ស្លាបព្រាបាយ៥ វែកបាយ១ ចានដែកតូច១ ខ្ទះ១ ត្រីខ២យួរ និងថវិកា៤សែនរៀល។



No comments:

Post a Comment

Pages