នយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា មិនមែនជារឿងចៃដន្យនោះទេ ជាការពលីកម្មដ៏ធំធេងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះប្រជាពលរដ្ឋខ្មែរ - BNP

Breaking

Thursday, January 2, 2020

នយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា មិនមែនជារឿងចៃដន្យនោះទេ ជាការពលីកម្មដ៏ធំធេងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះប្រជាពលរដ្ឋខ្មែរ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់  រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា៖ គោលនយោបាយឈ្នះ-ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា គឺមិនមែនជារឿងចៃដន្យនោះទេ គឺជាការពលីកម្មដ៏ធំធេង ចំពោះប្រជាពលរដ្ឋខ្មែរ និងមាតុភូមិកម្ពុជាទាំងមូល។ នយោបាយឈ្នះ-ឈ្នះ ជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា ដើម្បីនាំមកនូវការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងនាំមកនូវសន្តិភាព ព្រមទាំងការឯកភាពពេញលេញនៅកម្ពុជា។ គោលនយោបាយនេះ បានបង្កើតឡើងដោយមគ្គុទេសដ៌ឆ្នើមរបស់កម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនជាការចៃដន្យនោះទេ តែជាពលិកម្មដ៏មហាធំធេងមួយ ដែលប្រជាជនខ្មែរគ្រប់រូបត្រូវចងចាំជាប្រវត្តិសាស្ត្រ និងគោរពមហាវីរៈភាពដែលលោក បានយកជីវិតមកប្តូរដើម្បីសន្តិភាព។

ការមានប្រសាសន៍បែបនេះ របស់លោកឧបនាយករដ្ឋមន្ត្រី បានធ្វើឡើននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញ ជាតំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីខួប២១ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ខួប១ឆ្នាំ នៃការសាងសង់វិមានឈ្នះ-ឈ្នះ និងពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលផ្តល់ព័ត៌មាន នៃវិមានឈ្នះ-ឈ្នះ។

លោកបានរំលឹកថា៖ នៅថ្ងៃនេះកាលពី២១ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ត្រូវបានកំណត់ជាថ្ងៃ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅក្នុងប្រទេសកម្ពុជា និងទទួលបានសន្តិភាពពេញលេញ ដែលជាឱកាសនៃការចាប់ផ្តើមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។ សន្តិភាពពេញលេញរយៈពេលជាង២០ឆ្នាំមកនេះ គឺទទួលបានមកដោយលំបាក ដោយបានឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ដំណាក់កាលសង្គ្រាមផង ចរចារផង រហូតដល់ការលេចឡើង នៃវត្តមានរបស់នយោបាយ ឈ្នះ-ឈ្នះ ដែលជានយោបាយបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅក្នុងប្រទេសកម្ពុជា ដោយមិនមានការបង្ហូរឈាម ហើយផ្អែកលើគោលការណ៍ឯកភាពជាតិជាធំ។

លោកបានឱ្យដឹងថា៖ រយៈពេលជាង២០ឆ្នាំមកនេះ កម្ពុជាបានអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់រហូតក្លាយជាប្រទេសមួយ ដែលមានសក្តានុពល ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម សំណង់ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ក្លាយជាប្រទេសគោលដៅទីផ្សារមួយដ៏សំខាន់ សម្រាប់ពិភពលោក និងជាពិសេសក្លាយជាប្រទេសគម្រូមួយ ដែលបានអនុវត្តនយោបាយបញ្ចប់សង្គ្រាមស៊ីវិល នៅក្នុងប្រទេសដោយភាពជោគជ័យនយោបាយរបស់ខ្មែរ និងអ្នកដាក់ចេញនូវនយោបាយជាជនជាតិខ្មែរ។

លោកបានបញ្ជាក់យ៉ាងដូច្នេះទៀតថា៖ «នយោបាយឈ្នះ-ឈ្នះ ជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា ដើម្បីនាំមកនូវការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងនាំមកនូវសន្តិភាព ព្រមទាំងការឯកភាពពេញលេញនៅកម្ពុជា។ គោលនយោបាយនេះ បានបង្កើតឡើងដោយមគ្គុទេសដ៏ឆ្នើមរបស់កម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនជាការចៃដន្យនោះទេ តែជាពលិកម្មដ៏មហាធំធេងមួយ ដែលប្រជាជនខ្មែរគ្រប់រូបត្រូវចងចាំជាប្រវត្តិសាស្ត្រ និងគោរពមហាវីរៈភាពដែលលោក បានយកជីវិតមកប្តូរដើម្បីសន្តិភាព»។

លោកបានបន្ថែមទៀតថា៖ លោកនាយករដ្ឋមន្ត្រី បានក្លាយជាមេដឹកនាំដែលបានផ្សារភ្ជាប់ជាមួយដំណើរជាតិរបស់កម្ពុជាជារៀងរហូត ដោយមិនដាច់ខ្សែរយៈមួយណាឡើយ ពោលគឺតាំងពីការការចាប់ផ្តើមតស៊ូបង្កើតកងកម្លាំងប្រដាប់អាវុធ «កងទ័ពសាមគ្គីសង្គ្រោះជាតិអង្គភាព១២៥ រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ ធ្នូ» ការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ និងចរចាបង្រួបបង្រួមជាតិគ្រប់ដំណាក់កាល ព្រមទាំងការដាក់ចេញ និងអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ និងដំណាក់កាលសន្តិភាពពេញលេញ។

ការសម្រេចចិត្តដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ដោយសារតែសង្គ្រាមស៊ីវិល នៅតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។ លោកបានបញ្ជាក់ថា៖ គោលនយោបាយនេះ បានកំណត់នូវភាពជោគជ័យ ដោយបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅក្នុងប្រទេស កម្ពុជានៅពេលដែលថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហម បានមកភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងតាខ្មៅ ដូច្នេះទើបយើងកំណត់យកថ្ងៃនេះ ជាថ្ងៃដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងសន្តិភាពពេញលេញនៅក្នុងប្រទេសកម្ពុជា និងបានកំណត់ជាទិវានយោបាយឈ្នះ-ឈ្នះ ផងដែរ។ ថ្ងៃនេះគឺជា ខួប២១ឆ្នាំ នៃទិវានយោបាយឈ្នះ-ឈ្នះ សូមអបអរសាទរចំពោះប្រជាជាតិកម្ពុជាទាំងមូល ដែលទទួលបានសន្តិភាព ការឯកភាពពេញលេញ និងការអភិវឌ្ឍ ៕




No comments:

Post a Comment

Pages