ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ពាក់ពន្ធ័ករណីចែកចាយ ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន - BNP

Breaking

Saturday, January 18, 2020

ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ពាក់ពន្ធ័ករណីចែកចាយ ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកំពង់ចាម៖ នៅវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ចាម បានចុះបង្ក្រាប ករណីចែកចាយ ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ឈ្មោះ ឈិត ស្រីពេជ្រ ភេទស្រី អាយុ ៣៤ឆ្នាំ នៅភូមិពោន ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ, ឈ្មោះ ជឹម សុនិតា ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅភូមិទី១២ សង្កាត់កំពង់ចាម ខេត្តកំពង់ចាម និងឈ្មោះ ឃុន លាង ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិព្រែកដើមកមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ជាមួយគ្នានោះកម្លាំងសមត្ថកិច្ចចាប់យកវត្ថុតាងរួមមានម្សៅក្រាពណ៌សថ្លាចំនួន ០១កញ្ចប់ និងទូរស័ព្ទដៃចំនួន ០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្ត។

No comments:

Post a Comment

Pages