រដ្ឋបាលខេត្តបន្ទាយមានជ័យចូលរួមរំលែកទុក្ខក្រុមគ្រួសារសព​នៃការបាក់រលំអគារ​ នៅខេត្តកែប​ កាលពីថ្ងៃទី០៣​ ខែមករា​ ឆ្នាំ២០២០​ - BNP

Breaking

Monday, January 6, 2020

រដ្ឋបាលខេត្តបន្ទាយមានជ័យចូលរួមរំលែកទុក្ខក្រុមគ្រួសារសព​នៃការបាក់រលំអគារ​ នៅខេត្តកែប​ កាលពីថ្ងៃទី០៣​ ខែមករា​ ឆ្នាំ២០២០​

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០២០ ឯកឧត្ដម​ សមាជិកព្រទ្ធសភា​ សមាជិករដ្ឋសភា​ ឯកឧត្ដម​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ឯកឧត្ដម​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ឯកឧត្តម លោកជំទាវ លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ  អង្គភាពជុំវិញខេត្តនិង ក្រុមយុវជន​ អញ្ជេីញចូលរួមរំលែកទុក្ខក្រុមគ្រួសារសពក្នុងប្រតិបត្តិការនៃ ការរុករកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៃ  អគាររលំចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះ មានចំនួនសរុប ៥៩ នាក់ (ស្រី២២នាក់) ក្នុងនោះរបួស២៣នាក់ (ស្រី ៨នាក់) និងបាត់បងជីវិត៣៦​នាក់​(ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះ៥៩នាក់ មានក្មេង៦នាក់ (ស្រី២នាក់)។

ដោយឡែកខេត្តបន្ទាយមានជ័យចំនួន៩នាក់ (ស្រី២នាក់) ក្នុងនោះបាត់បងជីវិត៤នាក់ (ស្រី១នាក់) និងរបួស៥នាក់(ស្រី១នាក់) ។ ចំពោះជនរងគ្រោះបាត់បងជីវិត ត្រូវបានក្រុមគ្រួសារទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី នៅផ្ទះសព ភូមិដងត្រាង ឃុំចំណោម ស្រុកមង្គល បូរី ខេត្តបន្ទាយមានជ័យ។ សពត្រូវបានបញ្ជូនដល់ វេលាយប់នេះ ។

រដ្ឋបាលខេត្តក៏បានសូមគោរព អញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្អូនៗយុវជនយើងទាំងអស់ ចូលរួមរំលែកទុក្ខបុណ្យសពឲ្យបានច្រើន។






No comments:

Post a Comment

Pages