ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទ ចូលជួបសម្តែងការគួរសម និងគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាឱកាសខួបកំណើតគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក៏បានសម្តែងនូវក្តីរំភើបរីករាយគោរពសរសើរដល់សម្តេចក្រឡាហោម ក្នុងនាមជាឥស្សរជនជាន់ខ្ពស់មួយរូប សម្តេចក្រឡាហោម គឺជាថ្នាក់ដឹកនាំប្រកបដោយព្រហ្មវិហារធម៌ គតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយ ដែលតែងប្រកាន់ខ្ជាប់នូវសីលធម៌ គួរគោរពសរសើរ និងជាគំរូដឹកនាំប្រកបដោយគុណធម៌សម្រាប់មន្ត្រីក្រោមឱវាទគ្រប់ៗរូប និងជាទីគោរពស្រលាញ់នឹករលឹកពីប្រជាពលរដ្ឋគ្រប់ទិសទី។
ស្តិតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ព្រមទាំងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃខុទ្ទកាល័យ សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរសិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
Wednesday, January 15, 2020
![](https://1.bp.blogspot.com/-7Kd9qaiRHuA/WaEtZyc70TI/AAAAAAAADsA/7WUYBVoY-UwwjdEP3kDFPvH9htN0dDKgQCLcBGAs/s1600/demo-image.jpg)
Home
ព័ត៌មានជាតិ
ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ ដឹកនាំមន្រ្តីក្រោមឱវាទ ចូលជួបសម្តែងការគួរសម និងគោរពជូនពរ សម្តេចក្រឡាហោម ស ខេង នាឱកាសខួបកំណើត
ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ ដឹកនាំមន្រ្តីក្រោមឱវាទ ចូលជួបសម្តែងការគួរសម និងគោរពជូនពរ សម្តេចក្រឡាហោម ស ខេង នាឱកាសខួបកំណើត
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment