ឃាត់​ខ្លួន​យុវជន​ម្នាក់​ ពីបទ​ ហឹង្សា​ដោយ​ប្រើ​អាវុធ​ចាក់ទៅ​លេី​ ជនជាតិ​កូរ៉េ​ឲ្យរងរបួស - BNP

Breaking

Monday, January 13, 2020

ឃាត់​ខ្លួន​យុវជន​ម្នាក់​ ពីបទ​ ហឹង្សា​ដោយ​ប្រើ​អាវុធ​ចាក់ទៅ​លេី​ ជនជាតិ​កូរ៉េ​ឲ្យរងរបួស

ខេត្តកោះកុង៖ កាលពីថ្ងៃ​ទី​១១​ ខែ​មករា​ ឆ្នាំ​  ២០២០ វេលាម៉ោង២០:៣០នាទីយប់ មានករណី​ហឹង្សា​ដោយ​ប្រើ​អាវុធ​កេីត​ឡេីង​ ១​ លេីក​ នៅចំណុចផ្ទះសំណាក់កោះស្តេចមានមានជ័យ ស្ថិតក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បង្កឡើងដោយជនសង្ស័យឈ្មោះ ហ៊ាន លីហួ ភេទប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​ ទូកនេសាទ មានទីលំនៅស្នាក់បណ្តោះ អាសន្ន ភូមិ-ឃុំ កើតហេតុខាងលើ បានយកកូនកាំបិត ចាក់ទៅលើជនរងគ្រោះឈ្មោះ លី យូន ភេទប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិ កូរ៉េ បណ្តាលឲ្យរងរបួសចំនួន ០១កន្លែង (កញ្ចឹងក) បច្ចប្បន្នជនរងគ្រោះត្រូវបាន បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ​្យ​ រាជធានីភ្នំពេញ ។

ករណីនេះយើងបានធ្វើការ ចាប់ឃាត់ខ្លួនជនសង្ស័យ យក​មកសាកសួរ​ និងកសាងសំណុំ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ តាម​ការ​ពិនិត្យ​របស់​កម្លាំង​ជំនាញ​យេីង​ ជនសង្ស័យ​មាន​ប្រេីប្រាស់​សារធាតុ​ញៀន​ ។

No comments:

Post a Comment

Pages