នគរបាលខណ្ឌសែនសុខ ចាប់វៃខ្នោះជនសង្ស័យ២នាក់ករណីលួចម៉ូតូកាលពីថ្ងៃទី២១ ខែមករា - BNP

Breaking

Wednesday, January 22, 2020

នគរបាលខណ្ឌសែនសុខ ចាប់វៃខ្នោះជនសង្ស័យ២នាក់ករណីលួចម៉ូតូកាលពីថ្ងៃទី២១ ខែមករា

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោ២១ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ធ័ករណីលួចម៉ូតូ នៅចំណុចចិញ្ចើមផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០២ និង០០នាទីរំលងអាធ្រាត ។

ជនសង្ស័យ២នាក់រួមមាន ៖
១-ឈ្មោះ ជីន ចំរៀន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។
២-ឈ្មោះ ហា វាំងធៀង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជអានីភ្នំពេញ(មានសារធាតុញៀន) ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ សុគន្ធ រ៉ូប៊ែដេវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ សម្ភារៈបន្សល់ទុក ម៉ូតូ០២គ្រឿង ១-ម៉ាក Zoomer ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាពាក់ស្លាកលេខ ភ្នំពេញ 1G0-9750 របស់ជនរងគ្រោះ , ២-ម៉ាកហុងដាលីត ពណ៌ទឹកប្រាក់លាយក្រហម សេរីចាស់ គ្មានសាកលេខ និងដែកចុងស្រួចឆ្កឹះសោរម៉ូតូមួយសម្រាប់របស់ជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

No comments:

Post a Comment

Pages