ក្រុមការងារចម្រុះចុះពិនិត្យទីតាំងអាជីវកម្មធនធានរ៉ែបូមខ្សាច់ និងខ្សាច់បក នៅក្នុងភូមិសាស្រ្ត​ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប - BNP

Breaking

Saturday, December 28, 2019

ក្រុមការងារចម្រុះចុះពិនិត្យទីតាំងអាជីវកម្មធនធានរ៉ែបូមខ្សាច់ និងខ្សាច់បក នៅក្នុងភូមិសាស្រ្ត​ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប

នាព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងអាជីវកម្មធនធានរ៉ែបូមខ្សាច់ និងខ្សាច់បក នៅក្នុងភូមិសាស្រ្តឃុំត្បែង​ ស្រុកបន្ទាយស្រី ខេត្តសៀមរាប  ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុក លោក​ ប្រធានមន្ទីររ៉ែ​ និងថាមពល​ លោក​ ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្ត​ តំណាងមន្ទីរបរិស្ថានខេត្ត  ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធនានា។

ការចុះពិនិត្យទីតាំងការដ្ឋាននេះ ដេីម្បីពិនិត្យស្ថានភាពទូទៅ​ និងមានវិធានការដោះស្រាយចំពោះទីតាំងការដ្ឋាន ដែលបានបង្កអោយមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ​ អូរ​ ប្រឡាយ​ និងធនធានធម្មជាតិនៅក្នុងតំបន់ភូមិសាស្រ្តឃុំត្បែង​ ស្រុកបន្ទាយស្រី៕



No comments:

Post a Comment

Pages