សំណូមពរ និងក្តីកង្វល់ របស់ប្រជាជនក្នុងស្រុកល្វាឯម អាជ្ញាធរ​ខេត្តកណ្តាល និងដោះស្រាយអោយមានប្រសិទ្ធភាព - BNP

Breaking

Monday, December 23, 2019

សំណូមពរ និងក្តីកង្វល់ របស់ប្រជាជនក្នុងស្រុកល្វាឯម អាជ្ញាធរ​ខេត្តកណ្តាល និងដោះស្រាយអោយមានប្រសិទ្ធភាព

ខេត្តកណ្តាល៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តកណ្ដាល លើកទី១ អាណត្តិទី៣ នៅស្រុកល្វាឯមនាព្រឹក​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា សំណូមពរ និងក្តីកង្វល់ទាំងឡាយដែលពលរដ្ឋបានលើកឡើង  គឺក្រុមប្រឹក្សាខេត្ត និងដោះស្រាយអោយបាន​ទាន់​ពេលវេលា និងមានប្រសិទ្ធភាព ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួម លើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះ ឲ្យបានច្រើន ដើម្បីឲ្យ ក្រុមប្រឹក្សាខេត្ត ធ្វើការប្រមូលនូវ រាល់មតិយោបល់ ទាំងនោះមកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ប្រកបដោយកម្លាភាព។

លោក គង់ សោភ័ណ្ឌ អភិបាលរង ខេត្តកណ្ដាល ក៏បា​ន​ជម្រាប​ជូនប្រជាពលរដ្ឋ ក្នុងវេទិកានេះថា រដ្ឋបាលខេត្តនឹង បន្តពង្រឹងយន្តការផ្ដល់សេវា សាធារណៈតាមរយៈអង្គភាព និងការិយាល័យ ច្រកចេញចូលតែមួយរបស់រដ្ឋបាល ស្រុកឲ្យ​បានកាន់តែប្រសើរឡើង ក្នុងការផ្ដល់សេវាជូន​ប្រជាពលរដ្ឋ។

ជាលទ្ធផល ក្នុងវេទិកានេះ មានសំណូមពរ ពីប្រជាពលរដ្ឋ ចំនួន៣៨សំណូមពរ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី សុំផ្លូវបេតុងនៅតាម ភូមិ ឃុំ សុំតបណ្តាញទឹកស្អាត សាងសង់ស្ពាន ដែលបញ្ហាទាំង​នេះត្រូវបាន រដ្ឋបាលខេត្ត ធ្វើការស្រាយបំភ្លឺ និងទទួលយកដើម្បី​ពន្លឿនក្នុងការដោះស្រាយនាពេលខាងមុខនេះ។

តាមរបាយការណ៍ឆ្លើយតបរបស់ ក្រុមប្រឹក្សា​ខេត្ត លើកទី៥ អាណត្តិទី២ កាលពីឆ្នាំ២០១៨ កន្លងទៅនេះ​ក្រុមប្រឹក្សាខេត្ត ទទួលបានសំណូមពរ  ពីប្រជាពលរដ្ឋ ចំនួន២២ សំណូមពរ ពាក់ព័ន្ធនឹង បញ្ហាការផ្តល់សេវា សាធារណៈ ហេដ្ឋារចនា​សម្ព័ន្ធ សន្តិសុខ សណ្តាប់ធ្នាប់ ការងារសេដ្ឋកិច្ច និងសង្គមកិច្ចវិវាទផ្សេងៗ ដែលបញ្ហា ទាំងនេះត្រូវបាន រដ្ឋបាលខេត្ត ធ្វើការដោះស្រាយជូន បានរួចរាល់ចំនួន ៩បញ្ហា នៅសល់ ១៣បញ្ហាទៀត កំពុងដោះស្រាយបន្ត៕





No comments:

Post a Comment

Pages