លោកឧត្តមសេនីយ៍ទោ​ ខូវ​ លី​ ស្នងការនគរបាល​ខេត្តកំពង់ឆ្នាំង ជម្រុញឱ្យកម្លាំងផែនប្រឆាំងគ្រឿងញៀនគោរពវិន័យ និងអនុវត្តកិច្ចការជំនាញត្រូវធ្វេីតាមច្បាប់កំណត់ - BNP

Breaking

Saturday, December 14, 2019

លោកឧត្តមសេនីយ៍ទោ​ ខូវ​ លី​ ស្នងការនគរបាល​ខេត្តកំពង់ឆ្នាំង ជម្រុញឱ្យកម្លាំងផែនប្រឆាំងគ្រឿងញៀនគោរពវិន័យ និងអនុវត្តកិច្ចការជំនាញត្រូវធ្វេីតាមច្បាប់កំណត់

កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ទោ​ ខូវ​ លី​ ស្នងការនគរបាល​ខេត្តកំពង់ឆ្នាំង បានជម្រុញឱ្យបែបនេះ នាថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៩​ ក្នុងកិច្ចប្រជុំ​ ដេីម្បីពង្រឹងកម្លាំងផែនប្រឆាំងគ្រឿងញៀនអោយគោរពវិន័យកងកម្លាំងនគរបាលជាតិ​ អោយបានត្រឹមត្រូវ​ ការអនុវត្តកិច្ចការជំនាញត្រូវធ្វេីតាមច្បាប់កំណត់​ រក្សាការសម្ងាត់​ សាមគ្គីភាពផ្ទៃក្នុងអោយបានល្អដេីម្បីបម្រេីប្រជាពលរដ្ឋ​ និងប្រទេសជាតិយេីង​ និងប្រឆាំងដាច់ខាតរាល់សកម្មភាពទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ក្បត់ជាតិ​ ការពាររាជរដ្ឋាភិបាលស្របច្បាប់អោយបានជាដាច់ខាត។

សមាសភាពដែលចូលរួមក្នុងកិច្ចប្រជុំនេះមាន​ លោក​ លោកស្រី​ស្នងការរង​ នាយ​ នាយរងការិយាល័យ​ នាយ​ នាយរងផ្នែក​ មន្ត្រីដែលចំណុះអោយផែនសរុបចំនួន​ ១៩នាក់​ ៕



No comments:

Post a Comment

Pages