អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព ជាពិសេសក្មេងតូចៗ នៅ​ក្នុងរដូវត្រជាក់នេះ - BNP

Breaking

Tuesday, December 3, 2019

អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព ជាពិសេសក្មេងតូចៗ នៅ​ក្នុងរដូវត្រជាក់នេះ

ខេត្តប៉ៃលិន៖  អភិបាលខេត្តប៉ៃលិន បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំ​ណោយ ព្រមទាំងថវិកាទៅឧបត្ថម្ភដល់ប្រជា​ពលរដ្ឋដែល​កំពុង​សម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន នាថ្ងៃ​ទី០២ ខែធ្នូ ឆ្នាំ២០១៩ ដែលថ្ងៃអបអរសាទរខួប​អនុស្សាវរីយ៍​លើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានណែនាំ និងអំពាវនាវដល់ពលរដ្ឋ ក៍ដូចជាអ្នកជម្ងឺដែលកំពុងសម្រាក​ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តទាំងអស់ ត្រូវចេះថែទាំសុខភាព ជាពិសេសកុមារតូចៗ នៅក្នុងរដូវអាកាសធាតុត្រជាក់នេះ។
នៅក្នុងឱកាសនោះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្តអមដំណើរ​ជាច្រើននាក់ផងដែរ។

ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖  រដូវនេះ ជារដូវដែលអាកាសធាតុចាប់ផ្តើមចុះត្រជាក់ ដូច្នេះសូម​បង​ប្អូន​ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះជម្ងឺដម្កាត់ផ្សេងៗ ដែលអាចបង្កជាបញ្ហាលំបាកដល់ក្រុមគ្រួសារ ជាពិសេសត្រូវថែទាំ​សុខភាព និងអនាម័យសម្រាប់កុមារតូចៗ ហើយបើសង្កេតឃើញ​កូនៗមានសភាពមិនសូវស្រួល ត្រូវនាំទៅមណ្ឌលសុខភាព ឬ​មន្ទីរពេទ្យ​បង្អែកដែលនៅជិតផ្ទះបំផុត ដើម្បីពិគ្រោះ និងព្យា​បាល​​ជាមួយគ្រូពេទ្យ ជៀសវាងទុកឲ្យកុមារមានសភាពជម្ងឺធ្ងន់ធ្ងរ ដែល​អាចប៉ះពាល់ដល់អាយុជីវិត។ ឯកឧត្តមអភិបាលខេត្ត ក៍បានថ្លែង​ការ​កោតសរសើ និងលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមបន្តខិតខំ​ដោះស្រាយ បម្រើ និងពិនិត្យ ព្យាបាលជម្ងឺ ជូនបងប្អូន​ប្រជាពល​រដ្ឋយើង ឱ្យកាន់តែល្អថែមទៀត ហើយព្រមជាមួយនេះ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានបង្ហាញមនោសញ្ចេតនាអាណិត ស្រលាញ់ និង​ស្និទ្ធស្នាលជាទីបំផុត និងបានឧបត្ថម្ភដល់អ្នកជម្ងឺចំនួន ៦២នាក់ ដោយក្នុងម្នាក់ៗ ឃីត ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល​ផងដែរ។

បើតាមការបញ្ជាក់​របស់លោក ស្លេះ យូ ប្រធានស្តីទីមន្ទីរសុខា​ភិ​បាល​ខេត្តប៉ៃលិន បានឲ្យដឹងថា៖ បច្ចុប្បន្នប្រជាពលរដ្ឋ ដែលកំពុង​សម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មាន​ចំនួន ៦២នាក់ ក្នុងនោះមានកុមារចំនួន ១៤នាក់ ជម្ងឺវះកាត់ ចំនួន ១៥នាក់ ជម្ងឺទូទៅ ចំនួន ១៤នាក់ ជម្ងឺសង្គ្រោះបន្ទាន់ ចំនួន ០៧នាក់ ជម្ងឺរបេង ២នាក់ និងសម្ភព ចំនួន ១០នាក់៕




No comments:

Post a Comment

Pages