កិច្ចប្រជុំ​ពិភាក្សា​ការងារ​ និងចុះហត្ថលេខាលេីកំណត់ហេតុកិច្ចប្រជុំស្ដីពី​ កិច្ចសហប្រតិបត្តិការរវាងខេត្តសៀមរាប​ ប្រទេស​កម្ពុជា​ ជាមួយ​សាកលវិទ្យាល័យវ៉ាសេដា​ ប្រទេស​ជប៉ុន​ - BNP

Breaking

Friday, December 13, 2019

កិច្ចប្រជុំ​ពិភាក្សា​ការងារ​ និងចុះហត្ថលេខាលេីកំណត់ហេតុកិច្ចប្រជុំស្ដីពី​ កិច្ចសហប្រតិបត្តិការរវាងខេត្តសៀមរាប​ ប្រទេស​កម្ពុជា​ ជាមួយ​សាកលវិទ្យាល័យវ៉ាសេដា​ ប្រទេស​ជប៉ុន​

ខេត្តសៀមរាប៖ ថ្ងៃសុក្រ​ ២រោច​ ខែមិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅរដ្ឋបាលខេត្តសៀមរាប​ មានកិច្ចប្រជុំពិភាក្សាការងារ​ និងចុះហត្ថលេខាលេីកំណត់ហេតុកិច្ចប្រជុំស្ដីពី​ កិច្ចសហប្រតិបត្តិការរវាងសៀមរាប​ កម្ពុជា​ ជាមួយ​សាកលវិទ្យាល័យ​វ៉ាសេដា​ ប្រទេស​ជប៉ុន​ ដឹកនាំដោយ​ លោក​ ពិន​ ប្រាកដ​ អភិបាលរង​ខេត្ត​  តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត​សៀមរាប​ និងលោក​ MITORI Naoki ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប​ និងមានការចូលរួមពី​ លោក​ លោកស្រី​ មន្ត្រីរាជការ​មកពីមន្ទីរ-អង្គភាព​  និងប្រតិភូអម​ដំណើរ​ សរុបចំនួន​ ៣៥នាក់​។

គោលបំណង​ នៃកិច្ចប្រជុំពិភាក្សាការងារនេះ​ គឺដេីម្បីអនុវត្តគម្រោងការពារគ្រោះអគ្គិភ័យនៅតំបន់ផ្សារចាស់​ និងអាគារប្រវត្តិសាស្ដ្រជុំវិញផ្សារចាស់ខេត្តសៀមរាប​ ព្រមទាំងមានពិធីប្រគល់-ទទួល​ម៉ាសុីនពន្លត់អគ្គិភ័យចល័ត​ ចំនួន​ ០២គ្រឿង​ ជាជំនួយរបស់សាកលវិទ្យាល័យវ៉ាសេដា​ ប្រទេស​ជប៉ុន​ ជូនដល់រដ្ឋបាលខេត្តសៀមរាប​ ៕




No comments:

Post a Comment

Pages