អភិបាលខេត្តប៉ៃលិន បានជំរុញដល់សភាពាណិជ្ជកម្មខេត្ត ដែល​ទើប​ជាប់ឆ្នោតថ្មី ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត អោយ​ទាន់​សម័យកាលបច្ចេកវិទ្យា ដើម្បីចូលរួមការ​អភិវឌ្ឍខេត្តប៉ៃលិន​អោយមានការរីកចំរើន - BNP

Breaking

Tuesday, December 17, 2019

អភិបាលខេត្តប៉ៃលិន បានជំរុញដល់សភាពាណិជ្ជកម្មខេត្ត ដែល​ទើប​ជាប់ឆ្នោតថ្មី ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត អោយ​ទាន់​សម័យកាលបច្ចេកវិទ្យា ដើម្បីចូលរួមការ​អភិវឌ្ឍខេត្តប៉ៃលិន​អោយមានការរីកចំរើន

ខេត្តប៉ៃលិន៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមាន ប្រសាសន៍ជំរុញ ដល់ សភាពាណិជ្ជកម្មដែលទើបជាប់ឆ្នោតថ្មី ត្រូវ​ខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តការងារ និងពង្រឹងសមត្ថភាព​បន្ថែមទៀត ឱ្យទាន់សម័យកាលបច្ចេកវិទ្យា ព្រមទាំងរៀបចំ​គម្រោងផែនការរបស់ខ្លួនឱ្យបានច្បាស់លាស់ និងចំគោលដៅ ដើម្បីចូល រួមការអភិវឌ្ឍន៍ខេត្តប៉ៃលិន ឱ្យមានការរីកចំរើន​ទៅមុខ​ជាបន្តបន្ទាប់។ ឯកឧត្តម បានមាន​ប្រសាសន៍លើក​ឡើង​បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជា អធិបតី ក្នុងពិធីប្រកាស​លទ្ធផលការ​បោះឆ្នោត ជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត សម្រាប់អាណត្តិ​ទី០១ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួម​ផងដែរ ពី សំណាក់ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋ លេខា ធិ ការ ក្រសួង ពាណិជ្ជកម្ម និងឯកឧត្តម វេង សុ ធី រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម ព្រមទាំង តំណាងសភាពាណិជ្ជកម្មកម្ពុជា និងលោក- លោក ស្រី ប្រធាន-អនុ ប្រធាន មន្ទី រជុំវិញខេត្ត បេក្ខជនឈរ​ឈ្មោះ និងអង្គបោះឆ្នោតប្រមាណជាង ២០០នាក់ផងដែរ នៅបរិវេណមន្ទីរពាណិជ្ជកម្មខេត្ត ស្ថិតនៅភូមិ ប៉ាហ៊ី ត្បូង សង្កាត់ប៉ៃលិន ក្រុង ប៉ៃលិន ខេត្តប៉ៃលិន។

ឯកឧត្តមអភិបាលខេត្ត ក៍បានផ្តាំផ្ញើ ដល់ប្រធាន អនុប្រធាន ស ភា ពាណិជ្ជកម្មខេត្ត ដែលទើបជាប់ឆ្នោតថ្មី ត្រូវរួមសាមគ្គីភាព​ផ្ទៃក្នុងអោយបានល្អ ដើម្បីដឹកនាំ វិស័យពាណិជ្ជកម្មក្នុង​ខេត្តប៉ៃលិន ជាពិសេសត្រូវខិតខំកៀងគរ ដៃគូវិនិយោគ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស មកចូលរួមវិនិយោគ លើសាក្តានុពលរបស់ខេត្ត ឱ្យមាន ការរីកចម្រើន ក្នុងន័យលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរឡើង។

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋ លេខាធិការក្រសួងពាណិជ្ជកម្ម បានមាន​ប្រសាសន៍លើកឡើងថា៖ ការបោះឆ្នោត ជ្រើសតាំងសភា​ពាណិជ្ជកម្ម អាណត្តិទី០១ នាពេលនេះ ដើម្បីជ្រើស រើស យក ប្រធាន-អនុប្រធានសភាពពាណិជ្ជកម្មសំរាប់ដឹកនាំការងារក្បាលម៉ាស៊ីនក្នុងការអភិវឌ្ឍន៍លើវិស័យពាណិជម្ម អោយបានកាន់​តែមានការរីកចំរើន ជាពិសេសជួយ សម្របសម្រួល វិស័យ ឯកជនទាំងក្នុងនិងក្រៅប្រទេស អោយសហការក្នុងការនាំ​ចេញនាំ​ចូលទំនិញ កសិផល កសិកម្ម ទំនិញផ្សេងៗ ដែលធ្វើអោយ​បង​ប្អូន​ប្រជាពលរដ្ឋងាយស្រួលលក់ និងទិញកសិផលកសិកម្មរ​បស់​ខ្លួន ក្នុងតម្លៃសមរម្យ ដោយឆ្លើយតបនឹងគោល នយោ បាយ របស់រាជ រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្រ្តី។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍​បញ្ជាក់ថា៖ ការបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្ម សម្រាប់អាណត្តិទី០១នេះ មានចំនួនមាន ២លើក មាន រយៈពេល ៦ឆ្នាំ  ក្នុងនោះ ៣ឆ្នាំ បោះឆ្នោតម្តង ដែលមានបេក្ខជន បេក្ខនារីឈរ ឈ្មោះ ស្របតាមការណែនាំពីក្រុមការងារបច្ចេក​ទេសរបស់ក្រសួងពាណិជ្ជកម្ម និង គណៈកម្មការរៀបចំបោះឆ្នោត​ជ្រើសតាំងសភាពាណិជ្ជកម្មនៅរាជធានី/ខេត្ត។
សូមបញ្ជាក់ថា៖ ការបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជ​កម្មខេត្តប៉ៃលិន គឺបានចាប់ពីវេលាម៉ោង ០៨ ព្រឹករហូតដល់ម៉ោង៣ រសៀល ដែលមានការិ យាល័យចំនួន០២ ការិយាល័យ មាន បេក្ខជន ឈរ ឈ្មោះ សរុប ១៧រូប អ្នកបោះឆ្នោតសរុប ២៤៤នាក់ អ្នកមកបោះឆ្នោតសរុប ១៥៨នាក់ អ្នកមិនបានមក បោះ ឆ្នោត ៨៦នាក់ ក្នុងនោះសន្លឹកឆ្នោតទទួល បានពីគណៈគម្មការ សរុប ៣៥០សន្លឹក សន្លឹក ឆ្នោតបានប្រើប្រាស់ ចំនួន ១៥៩សន្លឹក សន្លឹកឆ្នោតខូច០១ សន្លឹក សន្លឹកឆ្នោតអនុប្បវាទ ០២ សន្លឹក សន្លឹកឆ្នោតសល់ ១៩០សន្លឹក ក្រោយរាប់សន្លឹកឆ្នោត ជាលទ្ធផល លោកឧញ៉ា ឡោ ស៊ុនជាង ទទួលការបោះ ឆ្នោតគាំទ្រច្រើន ជាងគេ ហើយក្លាយជាជាប្រធានស ភាពាណិជ្ជកម្ម ខេត្តប៉ៃលិនថ្មី សំរាប់អាណត្តិទី០១នេះ៕








No comments:

Post a Comment

Pages