ឯកឧត្តមអភិបាលខេត្តអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីទីក្រុងស្អាតឆ្នេរល្អទេសចរណ៍រុងរឿង - BNP

Breaking

Thursday, December 19, 2019

ឯកឧត្តមអភិបាលខេត្តអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីទីក្រុងស្អាតឆ្នេរល្អទេសចរណ៍រុងរឿង

ខេត្តកំពត៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ក្រោមប្រធានបទ" ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង"។ អង្គសិក្ខាសាលាបានធ្វើឡើងនៅអគារA នៃសាលសន្និសីទខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី៨។
     
សូមបញ្ចាក់ថា ជាមួយនឹងអង្គសិក្ខាសាលានេះ ឯកឧត្តមអធិបតីក៏បានប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់មូលដ្ឋានអាជីវកម្មទេសចរណ៍គំរូតំបន់ឆ្នេរសមុទ្រកម្ពុជាប្រចាំឆ្នាំ២០១៩ចំនួន១១៣ ផងដែរ។ ក្នុងនោះខេត្តកំពតមាន៥៤អាជីវកម្ម ខេត្តកែប២៣អាជីវកម្ម ខេត្តព្រះសីហនុ១៦អាជីវកម្ម និងខេត្តកោះកុងចំនួន២០អាជីវកម្ម៕







No comments:

Post a Comment

Pages