ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រីរួមនិងថ្នាក់នាំអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី បាននាំយកស៊ីម៉ង់ត៍ចំនួន១០តោន និងបច្ច័យមួយចំនួនយកទៅប្រគេនដល់ព្រះចៅអធិការវត្តភ្នំយោង ស្ថិតក្នងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោក ឈួរ ច័ន្ទឌឿន ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរ សុខទុក្ខពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដល់ប្រជាពលរដ្ឋដែលកន្លងមកលោកតែងតែគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយមិនប្រកាន់សាសនា ពូជសាសន៍ បក្ខពួក និងនិន្នាការនយោបាយឡើយ។
លោក បានមានប្រសាសន៍បន្តថា ប្រទេសជាតិក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីធានាបានសុខសន្តិភាព ស្ថិរភាពពេញលេញជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។
លោក ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់អោយខិតខំថែទាំ សុខភាព បង្កើនមុខរបរប្រចាំថ្ងៃអប់រំកូនចៅអោយខិតខំរៀនសូត្រ ចូលរួមគោរពច្បាប់ចរាចរណ៍ និងចូលរួមគោរពច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់។ ជាពិសេសរួមគ្នាថែរក្សាសុខសន្តិភាព និងប្រឆាំងដាច់ខាតចំពោះជនអគតិដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា៕
Tuesday, December 3, 2019

Home
ព័ត៌មានជាតិ
លោក ឈួរ ច័ន្ទឌឿន៖ កត្តាសុខសន្តិភាពទើបមានឱកាសបានចូលរួមក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រឱ្យរីកចម្រើន
លោក ឈួរ ច័ន្ទឌឿន៖ កត្តាសុខសន្តិភាពទើបមានឱកាសបានចូលរួមក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រឱ្យរីកចម្រើន
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment