ក្រុមហ៊ុនវារីអគ្គិសនីកំចាយ បានផ្តល់អំពូលភ្លើងអិលអ៊ីឌី១០០សម្រាប់ជូនរដ្ឋបាលខេត្តកំពត - BNP

Breaking

Monday, December 30, 2019

ក្រុមហ៊ុនវារីអគ្គិសនីកំចាយ បានផ្តល់អំពូលភ្លើងអិលអ៊ីឌី១០០សម្រាប់ជូនរដ្ឋបាលខេត្តកំពត

     នៅព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពតបានទទួលអំណោយពីក្រុមហ៊ុនវារីអគ្គិសនីកំចាយជាអំពូលភ្លើងប្រភេទអិលអ៊ីឌីចំនួន១០០ អំពូល។

តំណាងឱ្យថា្នក់ដឹកនាំ និងរដ្ឋបាលខេត្ត នៅចំពោះមុខម្ចាស់អំណោយ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថា នេះជាការចូលរួមចំណែកដ៏សំខាន់របស់ក្រុមហ៊ុនវារីអគ្គិសនីកំចាយ ក្នុងកិច្ចអភិវឌ្ឍឱ្យរីកចម្រើនឆាប់រហ័ស ក៏ដូចជាជួយបង្កើនសោភ័ណភាពខេត្តទាំងមូលកាន់តែស្រស់បំព្រង ។ ជាមួនឹងការថ្លែងអំណរគុណចំពោះម្ចាស់អំណោយ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានបញ្ជាក់ថា កន្លងមកក្រុមហ៊ុនវារីអគ្គិសនី ធ្លាប់បានផ្តល់អំពូលបំភ្លឺសាធារណៈ ចំនួន១០០សម្រាប់ ម្តងរួចមកហើយ។ កាយវិការទាំងនោះបង្ហាញឱ្យឃើញអំពីកិច្ចសហការវាងក្រុមហ៊ុនវិនិយោគ និងរដ្ឋបាលខេត្តកំពតមានទំនាក់ទំនងល្អបំផុត៕


No comments:

Post a Comment

Pages