អបអរសាទរទិវាជនពិការកម្ពុជាលើកទី២១ និងទិវាជនពិការអន្តរ​ជាតិ​លើកទី៣៧ ក្រោមប្រធានបទ “លុបបំបាត់ឧបសគ្គរា​រាំង​ជនមានពិការភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន” - BNP

Breaking

Thursday, December 19, 2019

អបអរសាទរទិវាជនពិការកម្ពុជាលើកទី២១ និងទិវាជនពិការអន្តរ​ជាតិ​លើកទី៣៧ ក្រោមប្រធានបទ “លុបបំបាត់ឧបសគ្គរា​រាំង​ជនមានពិការភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន”

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅមន្ទីរអប់រំយុវជន និងកីឡា​ខេត្តស្ទឹងត្រែង មានរៀបចំពិធីអបអរសាទរទិវាជនពិការ​កម្ពុជា​លើកទី២១ និងទិវាជនពិការអន្តរជាតិលើកទី៣៧ ក្រោម​ប្រធានបទ “លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាព​ដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន” ដែលប្រព្រឹត្តិទៅ​ក្រោមអធិបតីភាព ឯកឧត្តម ម៉ុម សារឿន អភិបាលនៃ​គណៈអភិបាលខេត្តស្ទឹងត្រែង និងមានការអញ្ជើញ​ចូលរួមពីមន្រ្តីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងបង​ប្អូនជនមានពិការភាពចំនួន ១៥០នាក់ផងដែរ។

នៅក្នុងឱកាសនោះឯកឧត្តម ម៉ុម សារឿន បានអានសារលិខិត​សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសក្រុមប្រឹក្សា​សកម្មភាពជនពិការក្នុងឱកាសសន្និបាតបូកសរុបការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៤-២០១៨ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការ​ភាពកម្ពុជាលើកទី២១ និងទិវាជនមានពិការភាពអន្តរ​ជាតិលើកទី៣៧ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩។

ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍សំណេះសំណាល​សាកសួរសុខទុក្ខបងប្អូនជនពិការទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានមាន​ប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា ប្រារព្ធទិវាជនពិការ​កម្ពុជាលើកទី២១នេះឡើង គឺដើម្បីរំលឹកគុណូបការដល់​វិរជនស្នេហាជាតិ ដែលបានលះបង់សាច់ស្រស់​ឈាមស្រស់ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា ក្នុងរបបប្រល័យពូជសាសន៍ ដែលបានបន្សល់ទុកនូវផលវិបាក​ជាច្រើន ក្នុងនោះរួមមាន ស្រ្តីមេម៉ាយ កុមារកំព្រា ជនពិការ ព្រមទាំងគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម។

ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនជនពិការចំនួន១៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ភួយ១ មី១កេស ស្ករស១គីឡូក្រាម ទឹកដោះគោ២កំប៉ុង ទឹកសេអ៊ីវមួយួរ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង






No comments:

Post a Comment

Pages