រដ្ឋបាលខេត្តក្រចេះប្រជុំប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប ប្រចាំឆ្នាំ២០១៨ (GDP) - BNP

Breaking

Monday, November 18, 2019

រដ្ឋបាលខេត្តក្រចេះប្រជុំប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប ប្រចាំឆ្នាំ២០១៨ (GDP)

 ខេត្តក្រចេះ៖ នាថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម រិន វីរៈ រដ្ឋលេខា​ធិការប្រចាំការក្រសួងផែនការ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងឯកឧត្តម អ៊ុ ភី សមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំ​ប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុបរបស់ខេត្តក្រចេះប្រចាំឆ្នាំ២០១៨  ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសាល​ប្រជុំសាលាខេត្ត រួមមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ។

សេដ្ឋកិច្ចខេត្តក្រចេះមានប្រមាណ ២,០៣៧,២៤៥លានរៀល គិត​ជា​ដុល្លារប្រហែល៥០៣ដុល្លារអាមេរិក អត្រាប្ដូរប្រាក់ ១ដុល្លារស្មើ​៤០៥០រៀល បើគិតតាមថ្លៃបច្ចុប្បន្ននៅឆ្នាំ២០១៨ ស្មើ ២,៣ភាគ​រយ នៅសេដ្ឋកិច្ចជាតិ។ បើធៀបនឹងឆ្នាំ២០១៦ សេដ្ឋកិច្ចខេត្ត​មាន១,៨៧៦,៧៨២ លានរៀល ស្មើនឹង៤៦៥ដុល្លារអាមេរិក សេដ្ឋកិច្ចខេត្តមានកំណើន ៦,៦ ភាគរយ នៅឆ្នាំ២០១៨ធៀប និងឆ្នាំ២០១៧។ ចំណូលសម្រាប់ម្នាក់ ១,២៨៥ដុល្លារ នៅឆ្នាំ​២០១៨ និង១,២០៣ដុល្លារ នៅឆ្នាំ២០១៧។

ក្នុងកិច្ចប្រជុំឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា ៖ នៅក្នុងខេត្តក្រចេះមានវិស័យមួយចំនួនដែលជាវិស័យផ្ដល់នូវប្រភពចំណូល រួមមាន៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម ។ ទន្ទឹមនឹងនោះក៏មានជួបនូវបញ្ហាមួយចំនួនរួមមាន ៖ -ប្រភពទិន្នន័យ មានតែទិន្នន័យរដ្ឋបាល ស្ថាប័នរដ្ឋ -អត់មានក្រុមហ៊ុន ឯកជន អត់មានទិន្នន័យគ្រួសារ -ធនធានមនុស្ស -ធនធានថវិកាសម្រាប់ការអង្កេតស្រាវជ្រាវ ។

មានប្រសាសន៍បន្ថែមពីឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ​ក្រសួងផែនការ ៖ ដោយសារប្រទេសជាតិមានសុខសន្តិភាព បានធ្វើអោយកំណើនសេដ្ឋកិច្ច GDP ទូទាំងប្រទេសមានការ​អភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ ពោលរាជរដ្ឋាភិបាល​ខិតខំប្រឹង​ប្រែងយកចិត្តទុកដាក់ ខ្ពស់គ្រប់វិស័យ ដោយមិនដូច​ជនអគតិ​មួយចំនួនបានលើកឡើងថា កម្ពុជាកាន់តែក្រទៅៗ ដែលបាន​បំពុលសង្គមឲ្យមានវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែជាក់​ស្តែង កម្ពុជាកាន់តែរីកចម្រើនទៅៗ ដោយចំណូលរបស់​ប្រជាពល​រដ្ឋកាន់​តែខ្ពស់។ ហើយការប្រើប្រាស់ស្ថិតិក្នុងស្រុកសរុប គឺចងក្រង​សម្រាប់ វាស់វែងការប្រែប្រួលសេដ្ឋកិច្ច កំណើន​សេដ្ឋកិច្ច​ខេត្ត ប្រាក់ចំណូលខេត្ត និងចំណូលសម្រាប់ម្នាក់ ផែនការ​អភិវឌ្ឍន៍​តាមវិស័យ គោលនយោបាយ​ទាក់ទាញការវិនិយោគ ការប្រៀបធៀបជាតិនិងអន្តរជាតិ ៕




No comments:

Post a Comment

Pages