ឯកឧត្ដមជាវ តាយ អញ្ជើញអមដំណើរ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ចុះពិនិត្យទីតាំងសម្ពោធរោងចក្រផលិតស៉ីម៉ង់ត៍ថៃប៊ុនរ៉ុង ស្រុកដងទង់ខេត្តកំពត - BNP

Breaking

Friday, November 8, 2019

ឯកឧត្ដមជាវ តាយ អញ្ជើញអមដំណើរ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ចុះពិនិត្យទីតាំងសម្ពោធរោងចក្រផលិតស៉ីម៉ង់ត៍ថៃប៊ុនរ៉ុង ស្រុកដងទង់ខេត្តកំពត

 ខេត្តកំពត៖ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញអមដំណើរ និងចូលរួមកិច្ចប្រជុំជាមួយ ឯកឧត្ដម នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ឯកឧត្ដម ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ស្ដីអំពីលទ្ធផលនៃការត្រៀមរៀបចំប្រារព្ធពិធីសម្ពោធដាក់អោយដំណើរការជាផ្លូវការណ៍ នូវរោងចក្រផលិតស៊ីម៉ង់ត៍ថៃប៊ុនរ៉ុង ដែលស្ថិតនៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

នាឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាលរងខេត្តព្រមទាំងអាជ្ញាធរក្រុង ស្រុក និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងក្រុមហ៊ុន។

នៅក្នុងកិច្ចប្រជុំ ឯកឧត្ដម ជាវ តាយអភិបាលខេត្ត បានជំរាបជូនអំពីលទ្ធផលនៃការត្រៀមលក្ខណៈសមាសភាពចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រស៊ីម៉ង់ថៃប៊ុនរ៉ុង នេះ ក្នុងនោះមានទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋសរុបចំនួនប្រមាណ៨៧៣៣អង្គ/នាក់  និងពិសេសក៏បានត្រៀមលក្ខណៈរួចរាល់ហើយដែរនូវកងកម្លាំងរក្សាសន្តិសុខសណ្ដាប់ធ្លាប់របៀបរៀបរយសុវត្ថិភាពសាធារណៈ ដើម្បីឲ្យអង្គពិធីប្រព្រឹត្តទៅប្រកបដោយរលូននឹងទទួលបានលទ្ធផលជោគជ័យ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនាព្រឹកនេះផងដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានវាយតម្លៃចំពោះលទ្ធផលនៃការខិតខំរបស់រដ្ឋបាលខេត្តកំពត ក៏ដូចកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានព្រមទាំងក្រសួងស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត ដែលបានចូលរួមសហការគ្នាដើម្បីធ្វើឲ្យលទ្ធផលការងារសម្រេចបានក្នុងការត្រៀមលក្ខណៈទទួលសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិត ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធរោងចក្រផលិតស៊ីម៉ង់ថៃប៊ុនរ៉ុង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។




No comments:

Post a Comment

Pages