ជនពិការ ស្ត្រីមេម៉ាយ និងចាស់ជរា ទីទាល់ក្រ ចំនួន ៦០គ្រួសារ ទទួលអំណោយពីរដ្ឋបាលខេត្តប៉ៃលិន - BNP

Breaking

Saturday, November 23, 2019

ជនពិការ ស្ត្រីមេម៉ាយ និងចាស់ជរា ទីទាល់ក្រ ចំនួន ៦០គ្រួសារ ទទួលអំណោយពីរដ្ឋបាលខេត្តប៉ៃលិន

 ប៉ៃលិន៖ នៅសាលាក្រុងប៉ៃលិន ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ  លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ លោក ឃ្លោក នួយ អភិបាលរងខេត្ត និងក្រុមការងារ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជូនដល់ ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ៦០គ្រួសារ ដែលជាជនពិការ ស្ត្រីមេម៉ាយ និងចាស់ជរា មកពីសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន។

លោក ផាន់ ចានធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា  ការចែកអំណោយរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នៅពេលនេះ គឺដើម្បីចូលរួមចំណែកដោះស្រាយ និងរួមចំណែកលើកកំពស់ជីវភាពរបស់បងប្អូនអោយកាន់តែល្អថែមទៀត បើទោះបីជាអំណោយទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនក៍ពិតមែន តែក៍អាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះសូមលោកតា លោកយាយ អ៊ុពូមីង និងបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផលដាំដំណាំឱ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពរបស់បងប្អូនអោយធូធាជាងមុន ជាពិសេសត្រូវយល់ដឹងពីបច្ចេកទេសក្នុងការធ្វើការងារកសិកម្ម ទៅតាមការនែនាំរបស់មន្ត្រីជំនាញ។

លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន  សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័នលើគ្រប់វិស័យរួមមាន៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ព្រមទាំងបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ។

នៅក្នុងឱកាសនោះផងដែរលោក ផាន់ ចាន់ធុល ក៍បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយរដូវនេះអាកាសធាតុចាប់ផ្តើមត្រជាក់ ដែលងាយបង្កឱ្យកើតជម្ងឺដម្កាត់ផ្សេងៗ ហើយបើមានកើតបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅមេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយបានឆាប់រហ័ស និងទាន់ពេលវេលា ព្រមជាមួយនេះអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើងនៅជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ ។

បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានឱ្យដឹងថា  អំណោយដែលចែកជូនដល់ ជនពិការ ស្ត្រីមេម៉ាយ និងចាស់ជរា ទីទាល់ក្រ ចំនួន ៦០គ្រួសារ ដោយក្នុងមួយគ្រួសារៗ  ទទួលបានអង្ករចំនួន ២៥គីឡូក្រាម មី ១០កញ្ចាប់ ត្រីខ ៥កំប៉ុង ទឹកត្រី ៣ដប ខ្លាញ់ ១ដប និងថវិកាចំនួន ១៥០០០៛ ដែលជាថវិកាផ្ទាល់របស់ លោក ផាន់ ចាន់ធុល ផងដែរ ។




No comments:

Post a Comment

Pages