ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ ឆ្នាំ២០២០-២០២២ - BNP

Breaking

Tuesday, November 19, 2019

ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ ឆ្នាំ២០២០-២០២២

 ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ ឆ្នាំ២០២០-២០២២ នៅសាលាស្រុករមាសហែក និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកនាយករងទីចាត់ការផែនការវិនិយោគខេត្ត ប្រធានក្រុមប្រឹក្សាស្រុក លោក អភិបាលស្រុក លោក លោកស្រី ក្រុមការងារចុះជួយស្រុក អភិបាលរងស្រុក លោកនាយករងរដ្ឋបាលសាលាស្រុក លោកលោកស្រីប្រធាន អនុប្រធានការិយាល័យ និងអង្គភាពលទ្ធកម្មចំណុះសាលាស្រុកលោក លោកស្រីប្រធានការិយាល័យនានាជុំវិញស្រុក លោក លោកស្រី ក្រុមប្រឹក្សាឃុំ ស្មៀនឃុំនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរពាក់ព័ន្ធដែលកន្លងមកបានខិតខំអនុវត្តការងារអភិវឌ្ឍន៍មូលដ្ឋាន និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ស្របតាមផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ របស់ខ្លួនទៅតាមតួនាទីភារកិច្ច និងអរគុណចំពោះមន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការជាតិ -អន្តរជាតិ និងសប្បុរសជនទាំងអស់ ដែលតែងសហការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ និងការកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគរបស់ឃុំ តាំងពីដំណាក់ កាលដំបូងរហូតដល់ដំណាក់កាលនេះ គឺក្នុងគោលបំណងក្នុងការស្វែងរកការគាំទ្រសកម្មភាពអភិវឌ្ឍន៍ ជាអាទិភាពនានារបស់ខ្លួន សម្រាប់ឆ្នាំខាងមុខ ដើម្បីកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ក្នុងបរិបទវិមជ្ឈការ និងវិសហមជ្ឈការ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានអញ្ជើញពិនិត្យមើលការសាងសង់អគារការិយាល័យច្រកចេញចូលតែមួយស្រុករមាសហែក ដែលកំពុងដំណើរការសាងសង់ ដែលគិតមកដល់បច្ចុប្បន្ននេះ ការងារសាងសង់សម្រេចបាន ៩០%ហើយ ។




No comments:

Post a Comment

Pages