វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពត ក្នុងស្រុកឈូក - BNP

Breaking

Wednesday, November 20, 2019

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពត ក្នុងស្រុកឈូក

 ខេត្តកំពត៖ រសៀលថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពតបានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពត នៅសាលាឃុំឈូក ស្រុកឈូក។ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្ដម ញ៉ូវ សាអែម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងឯកឧត្តម ហាស់ សុបិន អភិបាលរងខេត្ត តំណាង ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដោយមានការចូលពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ប្រជាពលរដ្ឋសរុបចំនួន៤០៦ ស្រី១៤៧នាក់។
សូមជម្រាបថា តំណាងប្រជាពលរដ្ឋដែលអញ្ជើញចូលរួមបានសម្តែងក្តីរីករាយ និងបង្ហាញនូវភាពស្និទ្ធស្នាលបំផុតចំពោះវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពតនេះ។ ជាមួយនោះ ប្រជាពលរដ្ឋបានលើកសំណូមពរចំនួន១៨ចំណុចដែលភាគច្រើនពាក់ព័ន្ធនឹងកង្វះខាតអគ្គិសនីប្រើប្រាស់ និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ការស្តារប្រឡាយ ការចេញប័ណ្ណកម្មសិទ្ធិ ក៍ដូចជាក្រុមហ៊ុនដឹកជញ្ជូនខ្នាតធំដែលធ្វើឲ្យផ្លូវមានការខូចខាតជាបន្តបន្ទាប់ ដើម្បីឱ្យក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តជួយអន្តរាគមន៍ទាន់ពេលវេលា។
ជាការឆ្លើយតប ឯកឧត្ដមគណៈអតិបតីបានផ្ទេរជូនមន្ទីរជំនាញបកស្រាយនិងដោះស្រាយឲ្យបានតាមតម្រូវការបងប្អូនប្រជាពលរដ្ឋ និងបន្តសហការជាមួយមន្ត្រីជំនាញចុះពិនិត្យស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងសំណូមពរនីមួយៗ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត ៕






No comments:

Post a Comment

Pages