រដ្ឋបាលប្រាសាទបាគងបានរៀបចំវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិ ដើម្បីក្តាប់នូវបញ្ហាប្រឈមនៅមូលដ្ឋាន - BNP

Breaking

Friday, November 29, 2019

រដ្ឋបាលប្រាសាទបាគងបានរៀបចំវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិ ដើម្បីក្តាប់នូវបញ្ហាប្រឈមនៅមូលដ្ឋាន

 ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ រដ្ឋបាលប្រាសាទបាគងបានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិ នៅក្នុងបរិវេណ វត្តរកា ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ឯម ផល្លាមុនី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកប្រាសាទបាគង ដោយវត្តមានចូល រួមពី ឯកឧត្តម លោកជំទាវ ​លោក លោកស្រីជាក្រុមការងារថ្នាក់ជាតិ ខេត្ត ស្រុក ឃុំនិងបងប្អូនប្រជាពលរដ្ឋសរុបចំនួន​ ៤៥៩នាក់ ស្រី​​២៤១នាក់ ។

វេទិកាសាធារណៈនេះ គឺជាវេទិកាមានសារៈសំខាន់​ និងក៏ជាឱកាសដ៏ប្រពៃ សំរាប់បងប្អូន​ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន លើកជាសំណួរ​ សំណើ សំណូមពរ ការព្រួយបារម្មណ៍ ការលំបាក ឬ តម្រូវការនានា ក្នុងសហគមន៍ ឬមូលដ្ឋានផ្ទាល់ ដែលបានជួបប្រទះ សម្រាប់ក្រុមការងារធ្វើការ ឆ្លើយតបនឹងរកវិធីដោះស្រាយជូន ក្នុងនាមអ្នកបំរើដ៏ស្មោះត្រង់ ផងដែរ ។

នៅក្នុងអំឡុងឆ្នាំ២០១៩នេះ ស្រុកប្រាសាទបាគង បានរៀបចំបើកវេទិកាសាធារណៈថ្នាក់ជាតិ បានចំនួន ៣លើក គឺនៅឃុំកណ្តែក ឃុំអំពិល និងឃុំបាគង ដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១,២៩៤នាក់ ស្រី ៦៧៥នាក់ សំណួរនិងសំណូមពរដែលបានលើកឡើងមានចំនួន ៦៦ សំណួរនិងសំណូមពរផងដែរ ។



No comments:

Post a Comment

Pages