បុរសម្នាក់ត្រូវដើមឈើរលំសង្កត់ពីលើ ស្លាប់យ៉ាងអាណោចអាធម័ - BNP

Breaking

Friday, November 22, 2019

បុរសម្នាក់ត្រូវដើមឈើរលំសង្កត់ពីលើ ស្លាប់យ៉ាងអាណោចអាធម័

 ខេត្តកោះកុង៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១០:៣៥នាទីព្រឹក មានហេតុការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរត់ទៅចោមរោមមើល និងបានរាយការណ៍ទៅសមត្ថកិច្ច ដោយសារមានបុរសម្នាក់ដេកស្លាប់ ហើយនៅលើដងខ្លួនមានដើមឈើសង្កត់ពីលើ នៅចំនុចព្រែកស្ងរ ស្ថិតនៅក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។

ជនរងគ្រោះមានឈ្មោះ ទូច ថេង ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកសុីឈ្នួលកាប់ចំការនៅចំនុចខាងលើ។ 

កម្លាំងអធិការដ្ឋាន និងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំជ្រោយប្រស់ និងអាជ្ញាធរ ភូមិ-ឃុំ-ពេទ្យប៉ុស្ដិ៍សុខភាពជ្រោយប្រស់ បានចុះទៅដល់កន្លែងកើតហេតុ ហើយពិនិត្យនឹងធ្វើកោសល្យវិច្ចយ័យ៉ាងលម្អិត តាមការសន្និដ្ឋាន ជនរងគ្រោះខាងលើ បានស្លាប់ដោយសារឈើរលំកិនសង្កត់ពីលើ ពេលពិនិត្យរួចរាល់កម្លាំងសម្ថកិច្ចយើងក៏បានប្រគល់សាកសពជនរងគ្រោះទៅអោយសាច់ញ្ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។



No comments:

Post a Comment

Pages