កម្មការិនីសម្រាលកូនចំនួន៤នាក់ ទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈក្រុមការងារក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស - BNP

Breaking

Friday, November 15, 2019

កម្មការិនីសម្រាលកូនចំនួន៤នាក់ ទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈក្រុមការងារក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស

 កំពង់ឆ្នាំង៖ នៅថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០១៩ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ឆ្នាំង  បានចុះសម្របសម្រួលរៀបចំឯកសារជូនដល់កម្មការិនីដែលសម្រាលកូនចំនួន៤នាក់ ដើម្បីទទួលបានប្រាក់ឧបត្តម្ភពីរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា សម្រាប់សមាជិក ប.ស.ស. ជាកម្មការិនី និងបុគ្គលិកឯកជននៅពេលមានផ្ទៃពោះ នឹងទទួលបានអត្ថប្រយោជន៏ដូចជា៖
១. ទទួលបានការពិនិត្យសុខភាពមុន និងក្រោយពេលសម្រាល នៅតាមមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស. ដោយឥតគិតថ្លៃ។
២. ទទួលបានការសម្រាលកូននៅតាមមន្ទីរពេទ្យដែរជាដៃគូរបស់ ប.ស.ស. ដោយឥតគិតថ្លៃ។
៣. បន្ទាប់ពីសម្រាលនឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល៖
- សម្រាលបានកូនមួយ ទទួលបាន ៤០០ ០០០រៀល
- សម្រាលបានកូនភ្លោះ (ពីរនាក់) ទទួលបាន ៨០០ ០០០រៀល
- សម្រាលបានកូនភ្លោះ (បីនាក់) ទទួលបាន ១ ២០០ ០០០រៀល
៤. សម្រាប់កម្មការិនី ដែលបម្រើការងារនៅតាមសហគ្រាសនានា បានប្រកាសបង់ភាគទានមកកាន់ ប.ស.ស. បានយ៉ាងតិច៩ខែ ក្នុងរយៈពេល ១២ខែចុងក្រោយ គិតមកដល់ត្រឹមថ្ងៃសម្រាលកូន និងទទួលបានការឈប់សម្រាកពីការងាររយៈពេល៩០ ថ្ងៃ រួមជាមួយប្រាក់ឈ្នួល ៧០% នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទានប្រចាំថ្ងៃពីបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស.៕



No comments:

Post a Comment

Pages