ក្រុមហ៊ុនធំៗ ចំនួន៣៥ មកពីសាធារណរដ្ឋប្រជាមានិតចិន​ចាប់អារម្មណ៍លើការវិនិយោគទុនក្នុងទឹកដីខេត្តកំពង់ស្ពឺ - BNP

Breaking

Wednesday, November 27, 2019

ក្រុមហ៊ុនធំៗ ចំនួន៣៥ មកពីសាធារណរដ្ឋប្រជាមានិតចិន​ចាប់អារម្មណ៍លើការវិនិយោគទុនក្នុងទឹកដីខេត្តកំពង់ស្ពឺ

 កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលជួប​ពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗ ចំនួន៣៥ មកពីសាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណងសិក្សាស្វែងយល់ពីឱកាសសម្រាប់វិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ។

ឯកឧត្តម វ៉ី សំណាង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន​របស់គណៈប្រតិភូមកពីពីសាធារណរដ្ឋប្រជាមានិតចិន និងបន្តជម្រាបជូនអំពើស្ថានភាពរួមរបស់រដ្ឋបាលខេត្ត សក្កានុពលនានា និងក្រុមហ៊ុននានាដែលកំពុងធ្វើការវិនិ​យោគនៅក្នុងខេត្ត ដែលមានការទទួលស្គាល់ និងបានច្បាប់អនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ជាមួយគ្នានេះដែរឯកឧត្តមក៏បានបញ្ជាក់ថាខេត្តកំពង់ស្ពឺកំពុងត្រូវការអ្នកវិនិយោគិនបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខេត្ត ហើយផ្តល់ទីផ្សារការរងារនៅនឹងកន្លែងជាច្រើនដល់ប្រជាជនកម្ពុជា មានការងារធ្វើ មានជីវភាពធូធារ កាត់បន្ថយការចំណាកស្រុក បង្កើនជីវភាពរស់នៅជួបជុំគ្រួសារ ឱ្យកាន់តែប្រសើឡើង ស្របពេលដែលខេត្តកំពង់ស្ពឺកំពុងក្លាយជាជង្រុករបស់អ្នកវិនិយោគផងដែរ ។

ឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់គណៈប្រតិភូចិន ជួយដល់ភាគីកម្ពុជាក្នុងការវិនិយោគលើវិស័យកសិកម្ម វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ប្រកបដោយគុណភាពនិង​ប្រសិទ្ធិភាព ដើម្បីលើកស្ទួយជីវភាពប្រជាជនក្នុងខេត្តមាន​ជីវភាពកាន់តែរីកចំរើនឡើង។

គណៈប្រតិភូបានរីករាយនិងទទួលសំណូមពររបស់ឯកឧត្តមអភិបាលខេត្ត យកទៅសិក្សាបន្ថែម និងណែនាំកៀងគរអ្នកវិនិយោគ​លើគ្រប់វិស័យមកអភិវឌ្ឍន៍នៅលើទឹកដីខេត្តកំពង់ស្ពឺឲ្យមានការរីកចំរើនបន្ថែមទៀតនិងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាជាដៃគូល្អនាពេលអនាគត់។

ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់ក្រុមហ៊ុនចិនមួយចំនួនដែលបានវិនិយោគនៅខេត្តកំពង់ស្ពឺកន្លងមកនិងបន្តសហការគ្នារកស៊ីជាមួយគ្នាធ្វើឲ្យខេត្តកំពង់ស្ពឺមានការអភិវឌ្ឍន៍កាន់តែរីចំរើនតទៅ។ បន្ទាប់មកពីបញ្ចប់កិច្ចពិភាក្សារួចមក​ភាគីទាំង២បាន​ថតរូបនិងប្រគល់វត្ថុអានុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក ក្រោមចំណងសាមគ្គីភាព មិត្តភាពកម្ពុជា ចិន យូរអង្វែងតទៅ៕





No comments:

Post a Comment

Pages