ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត អញ្ជើញចូលរួមក្នុង វគ្គផ្សព្វផ្សាយឯកសារគោលការណ៍ការងារចាត់តាំងកសាងបក្ស - BNP

Breaking

Friday, November 1, 2019

ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត អញ្ជើញចូលរួមក្នុង វគ្គផ្សព្វផ្សាយឯកសារគោលការណ៍ការងារចាត់តាំងកសាងបក្ស

ខេត្តកំពត៖ នាព្រឹកថ្ងៃសុក្រ ០៥កើត ខែកក្តិត ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត អញ្ជើញចូលរួមក្នុង វគ្គផ្សព្វផ្សាយឯកសារគោលការណ៍ការងារចាត់តាំងកសាងបក្ស ក្រោមអធិបតីភាព ឯកឧត្តម សោម សឿន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

សមាសភាពអញ្ជើញចូលរួមមាន៖  ឯកឧត្តម លោកជំទាវអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានគណៈចាត់តាំងគណបក្សខេត្ត លោក លោកស្រីប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក លោក លោកស្រីប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ សង្កាត់  សរុបចំនួន  ២០៧នាក់។ 

ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថាៈ ប្រទេសមានសន្តិភាពពេញលេញ និងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កំពតជាខេត្តមានសក្តានុពលអំណោយផលពីធម្មជាតិស្រាប់ផងនោះ បានខិតខំធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយសម្រេចបាននូវសមិទ្ធិផលធំៗជា ច្រើនរួមមាន៖ផ្លូវថ្នល់ ផ្លូវដែក ស្ពាន សាលារៀន រោងចក្រស៊ីម៉ង់ត៍ ស្រែអំបិល វារីអគ្គិសនី តំបន់ទេសចរណ៍ សំណង់អគារ ជាដើម ។ល។




No comments:

Post a Comment

Pages