ខេត្តក្រចេះរៀបចំកម្មពិធី "ទិវាសត្វផ្សោតទន្លេមេគង្គ" មានរយៈពេលចាប់ពីថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ - BNP

Breaking

Saturday, October 5, 2019

ខេត្តក្រចេះរៀបចំកម្មពិធី "ទិវាសត្វផ្សោតទន្លេមេគង្គ" មានរយៈពេលចាប់ពីថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ

ខេត្តក្រចេះ៖ នារសៀលថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំគណៈកម្មការ “ទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩” ក្រោមអធិបតីភាពលោកជំទាវ ខាំ សុភាព អភិបាលរងខេត្តក្រចេះ ដោយមានការចូលរួមពីតំណាងមន្ទីរអង្គភាពជុំវិញខេត្ត  តំណាងអង្គការ WWF និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម មេរុ៍។ 

កិច្ចប្រជុំបានធ្វើណែនាំសមាសភាព និងបែងចែកអនុគណៈកម្មការដើម្បីរៀបចំ និងសម្របសម្រួលកម្មវិធីនាពេលខាងមុខនេះ ដោយរៀបចំកម្មវិធីប្រគុំតន្ត្រី ពិព័រណ៌ពាណិជ្ជកម្ម រត់ប្រណាំង ជិះកង់ ដាំដើមឈើ បោះតង់ ការសម្អាតក្រុង ការទស្សនាសត្វផ្សោតនិងរមណីយដ្ឋាននានា ការប្រឡងប្រជែងគំនូរ ការប្រកួតញ៉ាំក្រូចថ្លុង និងប្រកួតថតរូប (Selfie Contest) ។





No comments:

Post a Comment

Pages