ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីឆក់កាបូបលុយប្រជាពលរដ្ឋ - BNP

Breaking

Wednesday, October 23, 2019

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីឆក់កាបូបលុយប្រជាពលរដ្ឋ

ភ្នំពេញ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២១ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីឆក់កាបូបលុយ នៅចំណុចផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២ និង០០នាទី ។

ជនសង្ស័យ០២នាក់រួមមាន៖១- ឈ្មោះ ប្រាក់ វុធថារ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន),២-ឈ្មោះ ពុត ដាណេ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែ​នជ័យ (គ្មានសារធាតុញៀន) ឃាត់នៅតាមផ្លូវបេតុង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

ជនរងគ្រោះ០១នាក់ ឈ្មោះ អ៊ុក ម៉ីសាង ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤១BEO ផ្លូវ១២៥ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា ។ សម្ភារៈ បាត់បង់ កាបួបដៃ០១ ពណ៌ទឹកក្រូច , ទូរសព្ទ័ដៃអាយហ្វូន០១គ្រឿង , កាតTM ចំនួន០១ , អត្តសញ្ញាណប័ណ្ណ០១សន្លឹក ។ សម្ភារៈដក់ហូត ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ទឹកក្រូច ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1HW-3036 របស់ជនសង្ស័យ ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

No comments:

Post a Comment

Pages