ឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វអាញី មួយសំបុកមានមេនិងកូន ចំនួន៦ក្បាលទៅព្រលែងនៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីសតឆ្នេរឋានសួគ៏កោះរ៉ុង - BNP

Breaking

Friday, October 25, 2019

ឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វអាញី មួយសំបុកមានមេនិងកូន ចំនួន៦ក្បាលទៅព្រលែងនៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីសតឆ្នេរឋានសួគ៏កោះរ៉ុង

ខេត្តព្រះសីហនុ៖ ថ្មីៗនេះលោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វអាញី មួយសំបុកមានមេនិងកូន ចំនួន៦ក្បាលទៅព្រលែងនៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីសតឆ្នេរឋានសួគ៏កោះរ៉ុង ជាថ្មីម្តងទៀត ដើម្បីអោយសត្វនេះបានរស់រានមានជីវិតបែបលក្ខណៈធម្មជាតិឡើងវិញ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វអាញីទាំងអស់នេះប្រជាពលរដ្ឋបាននាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងអោយរស់នៅបែបធម្មជាតិឡើងវិញ ហើយតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វអាញីទាំង៦ក្បាលនេះមកជូនលោកឧកញ៉ា ដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។សត្វអាញីទាំងនេះមានខ្លះក៏ត្រូវរបួស លោកឧកញ៉ា ទៀ វិចិត្រ ក៏បាននាំគ្រូពេទ្យមកព្យាបាលរបួសទាល់តែជាសះស្បើយ ទើបនាំយកទៅព្រលែង។ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកសត្វអាញីមួយសំបុក មានមេនិងកូន មកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសល ក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕



No comments:

Post a Comment

Pages