ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល - BNP

Breaking

Wednesday, October 16, 2019

ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តកណ្ដាល ។

វគ្គបណ្ដុះបណ្ដាលនេះដែរ មានរយៈពេល ១ថ្ងៃពេញ ហើយខ្លឹមសារនៃមេរៀនក្នុងវគ្គបណ្ដុះបណ្ដាល គឺផ្ដោតទៅលើចំណុចសំខាន់ៗមាន ទី១ ទិដ្ឋភាពទូទៅ នៃផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ទី២ ទម្រង់សៀវភៅ នៃផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ទី៣ ដំណើរការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ។

សម្រាប់វគ្គបណ្ដុះបណ្ដាលនេះ គឺមានគោលបំណង ដើម្បីពង្រឹងសមត្ថភាពទៅដល់ក្រុមការងាររៀបចំផែនការ និងរម្លឹកឡើងវិញដល់ភាគីពាក់ព័ន្ធក្នុងការចូលរួមរៀបចំ និងការផ្ដល់ទិន្នន័យជាធាតុចូល សម្រាប់ដំណើរការផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ ២០២០-២០២៤ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត២០២០-២០២២ ។

No comments:

Post a Comment

Pages