ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត អញ្ជើញសម្ពោធអណ្ដូងទឹកស្នប់ដែលជាជំនួយរបស់អង្គការ ស៊ីប៊ីអិន កម្ពុជា ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន២ឃុំនៃស្រុកចិត្របុរី ឲ្យប្រើប្រាស់ជាផ្លូវការ - BNP

Breaking

Monday, October 7, 2019

ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត អញ្ជើញសម្ពោធអណ្ដូងទឹកស្នប់ដែលជាជំនួយរបស់អង្គការ ស៊ីប៊ីអិន កម្ពុជា ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន២ឃុំនៃស្រុកចិត្របុរី ឲ្យប្រើប្រាស់ជាផ្លូវការ

ខេត្តក្រចេះ៖ ថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អណ្តូងស្នប់ទឹកចំនួន២អណ្តូង ដែលជាជំនួយរបស់អង្គការសុីប៊ីអិនកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋក្នុងឃុំសំបុក និងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ ពិធីនេះបានរៀបចំឡើងនៅភូមិស្រែហែន ឃុំសំបុក ស្រុកចិត្របុរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមអភិបាលរងខេត្ត តំណាងអង្គការស៊ីប៊ីអិនកម្ពុជា លោក លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំង មន្រ្តីរាជការ និងប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ ។

បន្ទាប់ពីលោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរីធ្វើកិច្ចស្វាគមន៍ និងរាយការណ៏ពីសកម្មភាពនៃការអភិវឌ្ឍមូលដ្ឋានឃុំស្រុករួចមក លោក នៅ រតនា តំណាងអង្គការស៊ី ប៊ីអិនកម្ពុជាបានបញ្ជាក់ថា អង្គការស៊ីប៊ីអិនកម្ពុជាបានចាប់ដៃអភិវឌ្ឍមូលដ្ឋានជាមួយអាជ្ញាធរខេត្តក្រចេះ តាំងពីឆ្នាំ ២០០៦ រហូតដល់បច្ចុប្បន្ន ក្នុងគោលដៅធំចូលរួមចំណែកសហការជាមួយរាជរដ្ឋាភិបាល ដើម្បីការរស់នៅរបស់ប្រជាជនកម្ពុជាបានល្អប្រសើឡើងតាមរយៈនៃការខិតខំផ្ដល់ជំនួយសង្រ្គោះបន្ទាន់ និងយកតចិត្តទុដាក់ចំពោះភាពក្រីក្រ ផ្ដល់ការពិនិត្យ និងព្យាបាលជម្ងឺ ព្រមទាំងផ្ដល់ការអប់រំផងដែរ ។ ចំពោះសកម្មភាពលើកការអភិវឌ្ឍអណ្ដូងទឹកស្អាតចាប់តាំងពីឆ្នាំ២០០៦រហូតដល់បច្ចុប្បន្នកសាងបានចំនួន១២០អណ្ដូង ជូនឲ្យប្រជាជនក្នុងតំបន់ដាច់ស្រយាលមានទឹកស្អាតប្រើប្រាស់ ។

ក្នុងឱកាសនោះដែរឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៏ថ្លែងអំណរគុណចំពោះអង្គការស៊ីប៊ីអិន កម្ពុជាដែលបានអភិវឌ្ឍ និងជួយគិតគូរសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងទឹកដីខេត្តក្រចេះនេះ។ ហើយបញ្ហាសុខភាពគឺជាកត្តាដ៏សំខាន់សម្រាប់ជីវិតរស់នៅ របស់មនុស្សគ្រប់រូប ហើយត្រូវបានគិតគួរ យកចិត្តទុក ដាក់ ខ្ពស់ពី សំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្ដេច ជានិច្ចកាលតែងតែបានគិតគួរយកចិត្តទុកដាក់ ខ្ពស់ចំពោះសុខទុក្ខ ការលំបាកគ្រប់បែបយ៉ាង ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការបក្សនយោបាយអ្វីឡើយ ជាពិសេសគឺមិនទុកអោយប្រជាពលរដ្ឋណាម្នាក់រងទុក្ខវេទនាដល់បាត់បង់ជីវិតដោយពុំបានដឹងនោះឡើយ គឺសំដៅធ្វើយ៉ាងណាឲ្យប្រជាជន មានសុខភាពល្អ និងមានជីវភាពកាន់ល្អប្រសើរ ស្របពេលប្រទេសជាតិកំពុងតែមានការអភិវឌ្ឍឈានឡើងជាលំដាប់ មិនត្រឹមតែប៉ុណ្ណោះបានដឹកនាំឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថេរភាពយ៉ាងពេញលិញសម្រាប់ជូនប្រជាជនកម្ពុជាយើង ។

ឯកឧត្តម វ៉ា ថន បានសំណូមពរដល់បងប្អូនត្រូវជំរុញឲ្យកូនចៅទៅសាលារៀនបានគ្រប់ៗគ្នាហើយត្រូវចេះថែរក្សាសុខភាព ក្នុងការរស់នៅប្រកបដោយ មានអនាម័យ និងបរិស្ថានល្អ ត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀនជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរអោយបានត្រឹមត្រូវ ចេះមានការប្រុងប្រយ័ត្ន ខ្ពស់បង្ការកុំអោយកើតមានគ្រោះអគ្គីភ័យកើតឡើង ជាពិសេសបច្ចុប្បន្នអ្វីដែលយើងកំពុងព្រួយបារម្មណ៏គឺបញ្ហាគ្រោះធម្មជាតិផ្សេង ។ទន្ទឹមនេះដែរក្រោយពីទទួលបានអណ្ដូងទឹកប្រើប្រាស់់ហើយសូមបងប្អូន ត្រូវចេះដាំដំណាំ បន្លែបង្ការបន្ថែមនៅផ្ទៃដីក្បែរៗភូមិដ្ឋាន ដោយប្រើប្រាស់ជីធម្មជាតិដែលមានស្រាបនៅក្នុងភូមិ ដែលវាជាការរួមចំណែកបង្កើនជីវភាពរបស់ខ្លួន និងដើម្បីកាត់បន្ថយការចំណាយ ទៅទិញរបស់ទីផ្សារដែលសង្ស័យថាមានជាតិគីមីទៀតផង ៕





No comments:

Post a Comment

Pages