ខេត្តកំពត៖ នៅព្រឹកថ្ងៃអង្គារ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវថ្ងៃទី២២ ខែតុលាឆ្នាំ ២០១៩ លោកវ៉ិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្ត បានអញ្ជើញតំណាងឯកឧត្តម ជាវ តាយ អភិបាលខេត្ត បើកអង្គសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ច្បាប់ បទប្បញ្ញត្តិនានា ពាក់ព័ន្ធការគ្រប់គ្រង ប្រមូលពន្ធលើឈ្នួលផ្ទះនិងដី ។
អង្គសិក្ខាសាលានេះរៀបចំឡើងដោយអង្គភាពសាខាពន្ធដារខេត្តកំពតមានសមាជិកចូលរួមពីមន្ត្រីជាអាជ្ញាធរក្រុង សង្កាត់ ឃុំ មេភូមិ និងប្រជាពលរដ្ឋជាម្ចាស់ជួលផ្ទះនិងដី មកពីក្នងក្រុងកំពត និងឃុំមួយចំនួនក្នុងស្រុកទឹកឈូ សរុបប្រមាណ២០០នាក់។
គោលបំណងអង្គសិក្ខាសាលានេះគឺដើម្បីជំរុញអោយមានការគាំទ្រនិងពង្រឹងកិច្ចសហការអោយកាន់តែជិតស្និតរវាងស្ថាប័ននានាដែលជាប្រតិបត្តិករនៅថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី ភាគីពាក់ព័ន្ធផ្សេងៗសំដៅការធានាបង្កើនប្រសិទ្ធិភាពប្រមូលចំណូលពន្ធនិងការផ្ដល់សេវាបង់ពន្ធនិងសេវាសាធារណៈពាក់ព័ន្ធដ៏ទៃទៀតប្រកបដោយតម្លាភាព គណនេយ្យភាពនិងសង្គតិភាពជូនដល់ប្រប្រជាពលរដ្ឋទូទៅអោយបានកាន់តែប្រសើរឡើងថែមទៀត។
Tuesday, October 22, 2019
![](https://1.bp.blogspot.com/-7Kd9qaiRHuA/WaEtZyc70TI/AAAAAAAADsA/7WUYBVoY-UwwjdEP3kDFPvH9htN0dDKgQCLcBGAs/s1600/demo-image.jpg)
Home
ព័ត៌មានជាតិ
លោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តតំណាងឯកឧត្តម ជាវ តាយ អភិបាលខេត្ត អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ច្បាប់ បទប្បញ្ញត្តិនានា ពាក់ព័ន្ធការគ្រប់គ្រង ប្រមូលពន្ធលើឈ្នួលផ្ទះនិងដី
លោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តតំណាងឯកឧត្តម ជាវ តាយ អភិបាលខេត្ត អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ច្បាប់ បទប្បញ្ញត្តិនានា ពាក់ព័ន្ធការគ្រប់គ្រង ប្រមូលពន្ធលើឈ្នួលផ្ទះនិងដី
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment