ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ បានធ្វេីពិធីសែនក្រុងពាលីទូកឌីសែនជ័យបារមីវ៉ៃគោ ដើម្បីសុំសេចក្តីសុខ​ សេចក្តីចំរើន និងដាក់ទូកចុះទឹកទន្លេ​ - BNP

Breaking

Thursday, October 17, 2019

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ បានធ្វេីពិធីសែនក្រុងពាលីទូកឌីសែនជ័យបារមីវ៉ៃគោ ដើម្បីសុំសេចក្តីសុខ​ សេចក្តីចំរើន និងដាក់ទូកចុះទឹកទន្លេ​

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី​១៧ ខែតុលា​ ឆ្នាំ២០១៩​ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ បានធ្វេីពិធីសែនក្រុងពាលីទូកឌីសែនជ័យបារមីវ៉ៃគោ ដើម្បីសុំសេចក្តីសុខ​ សេចក្តីចំរើន និងដាក់ទូកចុះទឹកទន្លេ​ ធ្វេីកាថហ្វឹកហាត់​ និងឈានទៅអុំប្រណាំងយកជ័យជំនះ​ នាថ្ងៃខាងមុខដ៏ឆាប់នេះ។ 
#សូមរំលឹកផងដែរថានៅថ្ងៃទី​ ២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩ ខាងមុខនេះ​ រដ្ឋបាលខេត្តស្វាយរៀង​ នឹងរៀបចំធ្វេីពីធី​ប្រណាំងទូកង​ ទូកក្តាបីសន្លឹក​ នៅទន្លេវៃគោស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ដេីម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក​ អកអំបុក​ និងសំពះព្រះខែ​ ដែលជាបុណ្យប្រពៃណីជាតិ។

​ពិធីសែនក្រុងពាលីទូកឌីសែនជ័យបារមីវ៉ៃគោ​ ដឹកនាំដោយលោកវរសេនីយ៍ឯក​ អ៊ុក​ សំអៀង​ ស្នងការរង​នគរបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការ​ និងលោកវរសេនីយ៍ឯក​ សំ​ សំអុល​ អធិការនគរបាលស្រុុក​រមាសហែក​ អនុប្រធានក្រុម​ ទទួល​ដឹកនាំកីឡារករទូក​ ដោយមានការចូលរួមពី​ លោក​នាយការិយាល័យ​  កងកម្លាំង​ និងកីឡារករទូកផងដែរ។


No comments:

Post a Comment

Pages