ប្រជាពលរដ្ឋស្នើរដល់លោកអភិបាលខេត្តតាកែវ មេត្តាចុះមើលបទល្មើសនេសាទក្នុងស្រុកអង្គរបុរី និងស្រុកបុរីជលសារផងទាន!! មានពាសពេញផ្ទៃទឹក - BNP

Breaking

Monday, October 21, 2019

ប្រជាពលរដ្ឋស្នើរដល់លោកអភិបាលខេត្តតាកែវ មេត្តាចុះមើលបទល្មើសនេសាទក្នុងស្រុកអង្គរបុរី និងស្រុកបុរីជលសារផងទាន!! មានពាសពេញផ្ទៃទឹក

ខេត្តតាកែវ៖ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងនៅក្នុងកំឡុងខែតុលានេះថា នៅលើផ្ទៃទឹកនៃស្រុកអង្គរបុរី និងស្រុកបុរីជលសារ មានស្បៃមង ដាក់រាំងពាសពេញផ្ទៃទឹក មានចម្ងាយមិនក្រោម១០គីឡូម៉ែត្រ លាតសន្ធឹងពេញផ្ទៃទឹក និងមានការដាក់រាយស្បៃមងជាច្រើនកន្លែងផ្សេងគ្នា ដោយសារតែមើលទៅឃើញវាច្រើនពេក ទើបពួកគាត់បានសំដែងនូវការមិនពេញចិត្ត និងបានបានរអ៊ូរទាំថា ចំពោះការដាក់បានយ៉ាងពាសពេញផ្ទៃទឹកបែបនេះ លុះត្រាតែមានខ្សែធំ ទើបធ្វើការរកស៊ីដាក់ដៃយឺនបាន ។

ប្រភពបានបន្តទៀតថា អ្វីដែលធ្វើអោយពួកគាត់ហួសចិត្តនោះ គឺស្បៃមងអាចដាក់រាប់សិបគីឡូម៉ែត ហើយដាក់រាំងទល់មុខនឹងទីស្នាក់ការជលផលស្រុកអង្គរបុរីតែម្តង ពិតជាខ្លាំងមែន ។

ចំណែកប្រភពផ្សេងទៀតដែលទទួលបានពីស្រុកអង្គរបុរីបានអោយដឹងថា មានជនជាតិវៀតណាមដាក់រាំងស្បៃមងរាប់សិបគីឡូម៉ែត្រនៅខាងក្រោយកាស៊ីណូស្ថិតក្នុង ភូមិបាក់ដៃ ស្រុកអង្គរបុរី ខេត្តតាកែវ ។

ប្រជាពលរដ្ឋបានសំណូមពរដល់លោកអភិបាលខេត្ត និងលោកប្រធានមន្ទីរជលផលខេត្ត មេត្តជួយចាត់វិធានការ ទៅលើឈ្មួញរកស៊ីដាក់ស្បៃមងរាំងពាសពេញទន្លេទាំងអស់នោះផង ៕



No comments:

Post a Comment

Pages