សមត្ថកិច្ចជំនាញអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុក នឹងប្រើប្រាស់នូវសារធាតុញៀន! - BNP

Breaking

Saturday, October 12, 2019

សមត្ថកិច្ចជំនាញអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុក នឹងប្រើប្រាស់នូវសារធាតុញៀន!

ព្រះសីហនុ៖ វេលាម៉ោង ១៧:០០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ កម្លាំងការិល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង គឹមហួរ បានចុះបង្រ្កាបករណីជូញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ នៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនសង្ស័យមានឈ្មោះ ចន្ទ សុខា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរស៊ីឈ្នួលចាំដីចំការ មានស្រុកកំណើតនៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ន ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កម្លាំងបានដកហូតវត្ថុតាងម្សៅក្រាមសរថ្លាចំនួន ០១កញ្ចប់,ពូថៅ ចំនួន០១, កាំភ្លើងកែច្នៃចំនួន ០១ដើម, ម៉ូតូចំនួន០១គ្រឿង។ បច្ចុប្បន្នមន្ត្រីជំនាញបានបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការដើម្បីបន្តនីតិវិធី។


No comments:

Post a Comment

Pages